ព័ត៌មានអន្ដរជាតិ
ពូទីន បញ្ជូនអាវុធនុយក្លេអ៊ែរ ទៅព្រំដែន ហ្វាំងឡង់ ហើយ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កំពុងបញ្ជូនអាវុធនុយក្លេអ៊ែរឆ្ពោះទៅព្រំដែនរបស់ខ្លួន ជាមួយប្រទេសហ្វាំងឡង់។ រឿងនេះបានកើតឡើង បន្ទាប់ពីរដ្ឋ Nordic ប្រកាសពីចេតនាចូលរួមជាមួយអង្គការណាតូ។

វីដេអូដែលបង្ហោះតាមអ៊ីនធឺណិតកាលពីថ្ងៃចន្ទទី១៦ខែឧសភា បានបង្ហាញពីការដាក់ពង្រាយមីស៊ីល Iskander ចល័តចំនួន៧គ្រាប់។ ឃ្លីបនេះត្រូវបានគេថតនៅតាមផ្លូវទៅកាន់ទីក្រុង Vyborg ភាគខាងលិចប្រទេសរុស្ស៊ី ជិតព្រំដែនហ្វាំងឡង់។
ការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុង ហែលស៊ិនគី ដើម្បីចូលរួមជាមួយអង្គការ ណាតូ គឺជាទង្វើដែលប្រធានាធិបតីរុស្ស៊ីលោក ពូទីន ប្រឆាំងជាយូរមកហើយ។

ទូរទស្សន៍រដ្ឋរុស្ស៊ីធ្លាប់ផ្សាយថា ទីក្រុងមូស្គូនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅព្រំដែនអឺរ៉ុបរបស់ខ្លួន ប្រសិនបើប្រទេស Nordic ដូចជា ហ្វាំងឡង់ និងស៊ុយអែត បង្កើតមូលដ្ឋានយោធាលើទឹកដីរបស់ពួកគេ។
ទូរទស្សន៍រដ្ឋរាយការណ៍ថា “នៅពេលដែលមូលដ្ឋានរបស់អង្គការណាតូលេចឡើងនៅក្នុងប្រទេសស៊ុយអែត និងហ្វាំងឡង់, រុស្ស៊ីនឹងគ្មានជម្រើសអ្វីក្រៅពីការកម្ចាត់អតុល្យភាព និងការគំរាមកំហែងថ្មី ដោយការដាក់ពង្រាយអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនោះទេ”។

មេដឹកនាំរុស្ស៊ីក៏បាននិយាយដែរថា ប្រទេសទាំង២នឹងប្រឈមមុខ ផលវិបាក ប្រសិនបើពួកគេ ធ្វើឲ្យស្ថានភាពនៅអ៊ុយក្រែន កាន់តែអាក្រក់ទៅ។
កាលពីល្ងាចថ្ងៃអាទិត្យ មេដឹកនាំហ្វាំងឡង់ និងស៊ុយអែតបានបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការចូលរួមជាមួយអង្គការណាតូ ដោយកត់សម្គាល់ជាការផ្លាស់ប្តូរគោលនយោបាយការបរទេសជាប្រវត្តិសាស្ត្រ ដោយសារតែការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ប្រទេសទាំងពីរ ជារដ្ឋមិនចូលបក្សសម្ព័ន្ធយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែឥឡូវនេះនឹងដាក់សំណើសមាជិកភាពរួមគ្នាជាផ្លូវការ ទៅកាន់សម្ព័ន្ធមិត្តដែលមានសមាជិកចំនួន៣០ប្រទេស ភ្លាមៗនៅពេលដែលការសម្រេចចិត្តនេះ ត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋាភិបាលរៀងៗខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wales Online
ចុចអាន៖ តួកគី ប្រឆាំងដាច់ខាតមិនឲ្យ ហ្វាំងឡង់ និងស៊ុយអែត ចូល ណាតូ ដោយលើកហេតុផលមួយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ