ព័ត៌មានអន្ដរជាតិ
ជនជាតិ អាមរិក កំពុងជួយបណ្ដេញពលរដ្ឋ ប៉ាឡេស្ទីន ចេញពី អ៊ីស្រាអែល
យោងតាមសារព័ត៌មាន AJ+ បានឲ្យដឹងថា ជនជាតិអាមេរិកមួយក្រុមបានសាងសង់របងលួសនៅខាងក្រៅផ្ទះរបស់ក្រុមគ្រួសារប៉ាឡេស្ទីនដែលកំពុងរស់នៅក្នុងទីក្រុង East Jerusalem ដែលកាន់កាប់ដោយអ៊ីស្រាអែល ដើម្បីបណ្ដេញពួកគេចេញពីការតាំងទីលំនៅមួយនេះ ។

លោកស្រី Fatima Salem ជាស្ត្រីជនជាតិប៉ាឡេស្ទីនអាយុ ៧០ ឆ្នាំមានសមាជិកគ្រួសារចំនួន ១១ នាក់ និងរស់នៅទីនេះ ៣ ជំនាន់មកហើយនោះបាននិយាយថា “សូមចេញពីមុខផ្ទះរបស់ខ្ញុំ ខ្ញុំចង់ចូលផ្ទះរបស់ខ្ញុំ” ។
លោកស្រី Salem និងគ្រួសារដែលរស់នៅក្នុងសង្កាត់ Sheikh Jarrah ជាសង្កាត់របស់ប៉ាឡេស្ទីនក្នុងក្រុង East Jerusalem ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលក្នុងឆ្នាំ ១៩៦៧ បាននិយាយទៀតថា វាផ្ទុយនឹងច្បាប់អន្តរជាតិក្នុងការបណ្ដេញជនជាតិប៉ាឡេស្ទីនចេញពីតំបន់នេះ យើងនឹងបញ្ឈប់ការតាំងទីលំនៅទេ ។

កិច្ចខិតខំប្រឹងប្រែងបណ្ដេញលោកស្រី Salems ចេញពីសង្កាត់នេះមានរយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយវាកើតឡើងដោយសារតែអ្នកស្រុកជ្វីហ្វធ្លាប់រស់នៅលើអចលនទ្រព្យនេះ ប៉ុន្តែជនជាតិប៉ាឡេស្ទីនមិនមានសិទ្ធិក្នុងការទាមទារយកមកវិញនូវទ្រព្យសម្បត្តិដែលធ្លាប់ជាកម្មសិទ្ធិរបស់ពួកគេនោះទេ ។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមគ្រួសារប៉ាឡេស្ទីនត្រូវបានផ្តល់ការជូនដំណឹងអំពីការបណ្តេញចេញដោយអ្នកតាំងលំនៅថ្មីដែលមានទំនាក់ទំនងជាមួយអង្គការសប្បុរសធម៌របស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ AJ+
ចុចអាន ៖ អាមេរិក ឈប់ថ្កោលទោស អ៊ីស្រាអែល ចំពោះការបាញ់សម្លាប់អ្នកកាសែត Al Jazeera

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ