Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron តែងតាំងនាយករដ្ឋមន្ត្រីថ្មីជាស្ត្រីដំបូងបង្អស់របស់ បារាំង ក្នុងរយៈពេល ៣០ ឆ្នាំ

បានផុស

នៅ

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោកស្រី Elisabeth Borne ​ជា​ស្ត្រី​ដំបូងគេ​ដែល​កាន់​តំណែង​ក្នុង​រយៈពេល ​៣០ ​ឆ្នាំ​មក​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Macron បាន​ធ្វើការ​តែងតាំង​លោកស្រី Borne ជំនួសនាយករដ្ឋមន្ត្រីចាស់គឺលោក Jean Castex កាលពី​ថ្ងៃ​ចន្ទ ពោលត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​អាណត្តិ​ទីពីរ​របស់​លោក បន្ទាប់ពីឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែមេសា ។

ទន្ទឹមនោះ អំឡុងផ្ទេរតំណែងពីលោក Castex, លោកស្រី Borne បានថ្លែងសុន្ទរកថាថា ប្រទេសបារាំងត្រូវតែធ្វើសកម្មភាពលឿន និងខ្លាំងជាងមុន ដើម្បីដោះស្រាយបញ្ហាអន្តរជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានជាដើម ។

នាយករដ្ឋមន្ត្រីថ្មីដែលមានវ័យ ៦១ ឆ្នាំរូបនេះធ្លាប់បម្រើការជារដ្ឋមន្ត្រីដឹកជញ្ជូន រដ្ឋមន្ត្រីបរិស្ថាន និងរដ្ឋមន្ត្រីការងារ ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីដំបូងរបស់លោក Macron ។

ចំណែកស្នាដៃក្នុងនាមជារដ្ឋមន្ត្រីវិញ លោកស្រី Borne មានការកោតសរសើរយ៉ាងខ្លាំងចំពោះការកែទម្រង់ក្រុមហ៊ុនផ្លូវដែកដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសបារាំង និងអនុវត្តវិធានការណ៍ដើម្បីដោះស្រាយភាពអត់ការងារធ្វើដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ ជាដើម ។

គួរបញ្ជាក់ថា លោក​ស្រី Borne ​ជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង និង​ជា​នាយករដ្ឋមន្ត្រី​ទីមួយ​ក្នុង​រយៈពេល​បី​ទសវត្សរ៍កន្លងមកនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កូរ៉េខាងជើង រកឃើញព្រឹត្តិការណ៍ផ្ទុះឆ្លងកូវីដយ៉ាងធំសម្បើមបែបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម