ព័ត៌មានអន្ដរជាតិ
ចាប់ពីស្អែកទៅ ប្រទេសស្រីលង្កា លែងមានប្រេងឥន្ធនៈប្រើប្រាស់ហើយ
ចាប់ពីថ្ងៃស្អែកទៅ ប្រទេសស្រីលង្កា លែងមានប្រេងឥន្ធនៈប្រើប្រាស់ហើយ។ នេះបើតាមការអះអាងពីនាយករដ្ឋមន្ត្រីថ្មី ខណៈប្រទេសប្រឈមនឹងវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត ក្នុងរយៈពេលជាង៧០ឆ្នាំ។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Ranil Wickremesinghe បាននិយាយថា ប្រទេសជាតិត្រូវការរូបិយប័ណ្ណបរទេសចំនួន៧៥លានដុល្លារជាបន្ទាន់ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខដើម្បីទូទាត់សម្រាប់ការនាំចូលសំខាន់ៗ។
លោកនិយាយថា ធនាគារកណ្តាលនឹងត្រូវបោះពុម្ពប្រាក់ ដើម្បីទូទាត់ប្រាក់ខែរបស់រដ្ឋាភិបាល។ លោកក៏បាននិយាយដែរថា ក្រុមហ៊ុនអាកាសចរណ៍ស្រីលង្ការបស់រដ្ឋ អាចនឹងត្រូវលក់ទៅឲ្យឯកជនវិញ។
![BREAKING} [SRI-LANKA UPDATE] Ranil Wickremesinghe Again Become the PM of the Country - Indian Law Info](http://indianlawinfo.in/wp-content/uploads/2022/05/2018-12-16T040221Z_2061643166_RC16EFCD1FA0_RTRMADP_3_SRI-LANKA-POLITICS.jpg)
សេដ្ឋកិច្ចរបស់ប្រទេសកោះមួយនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាត ការកើនឡើងតម្លៃថាមពល និងការកាត់បន្ថយពន្ធប្រជាជន។
កង្វះខាតរូបិយប័ណ្ណបរទេសរ៉ាំរ៉ៃ និងអតិផរណាកើនឡើង បាននាំឲ្យមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃឱសថ ប្រេងឥន្ធនៈ និងសម្ភារសំខាន់ៗផ្សេងទៀត។

នៅរដ្ឋធានីកូឡុំបូ, ម៉ូតូកង់៣ ដែលជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមបំផុតនៅក្នុងទីក្រុង និងយានជំនិះផ្សេងទៀត បានតម្រង់ជួរនៅស្ថានីយប្រេងឥន្ធនៈ។
លោក Wickremesinghe ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បាននិយាយថា “នៅពេលនេះ យើងមានស្តុកប្រេងឥន្ធនៈសម្រាប់មួយថ្ងៃប៉ុណ្ណោះ។ ពីរបីខែខាងមុខ នឹងក្លាយជាការលំបាកបំផុតនៃជីវិតរបស់យើង”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ថា ការនាំចេញប្រេងសាំង និងម៉ាស៊ូតដោយប្រើខ្សែឥណទានជាមួយប្រទេសឥណ្ឌា អាចផ្តល់ការផ្គត់ផ្គង់ប្រេងនៅប៉ុន្មានថ្ងៃខាងមុខ។
លោក Wickremesinghe បញ្ជាក់ថា ធនាគារកណ្តាលរបស់ប្រទេស នឹងត្រូវបោះពុម្ពប្រាក់ដើម្បីជួយបំពេញវិក័យប័ត្រប្រាក់ខែរបស់រដ្ឋាភិបាល និងការប្តេជ្ញាចិត្តផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អតីតនាយករដ្ឋមន្ត្រីស្រីលង្កា ភៀសខ្លួនទៅមូលដ្ឋានទ័ពជើងទឹក ខណៈអ្នកនយោបាយ រត់ចេញពីប្រទេស

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ