ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីមួយនេះផ្ដល់ប្រាក់កម្ចី ១០០ លានដុល្លារដល់ អ៊ុយក្រែន
ប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីប្រាក់ជាមួយរដ្ឋាភិបាលអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ស្មើនឹង ១០០ លានដុល្លារកាលពីថ្ងៃចន្ទ ហើយវាក៏ជាផ្នែកមួយនៃកញ្ចប់ថវិកាប្រហែល ៣០០ លានដុល្លារសម្រាប់គាំទ្រដល់ប្រទេសដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីសង្គ្រាមលុកលុយរបស់រុស្ស៊ី ។
ពិធីចុះហត្ថលេខានេះធ្វើឡើងតាមរយៈវីដេអូខល ដោយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនលោក Tanaka Akihiko បានចុះហត្ថលេខាលើឯកសារនេះនៅទីក្រុងតូក្យូ ខណៈដែលរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergii Marchenko បានបោះត្រានៅក្នុងទីក្រុងកៀវ ។
ទន្ទឹមនោះលោក Tanaka បានពណ៌នាការលុកលុយរបស់រុស្ស៊ី និងវិបត្តិមនុស្សធម៌នៅអ៊ុយក្រែនថាជាការគំរាមកំហែងដ៏ធំបំផុតចំពោះសណ្តាប់ធ្នាប់អន្តរជាតិក្នុងសតវត្សនេះ ។
ចំណែកលោក Marchenko ក៏បានសម្តែងការដឹងគុណចំពោះជំនួយរបស់ប្រទេសជប៉ុននេះផងដែរ ។ លោកបាននិយាយថា ប្រទេសជប៉ុនកំពុងជួយអ៊ុយក្រែនតាមមធ្យោបាយផ្សេងៗរួមទាំងជំនួយសេដ្ឋកិច្ច ចំពេលស្ថានភាពដ៏តានតឹងដែលអ៊ុយក្រែនកំពុងជួបប្រទះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Zelensky បណ្តេញមេបញ្ជាការបម្រុងអ៊ុយក្រែនដោយគ្មានមូលហេតុ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់