ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ស្ថានទូតអ៊ុយក្រែននៅ អូទ្រីស ជ្រើសរើសទាហានស៊ីឈ្នួលតាម Facebook (មានវីដេអូ)
ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅទីក្រុងវីយែន លោក Dmitry Lyubinsky បាននិយាយកាលពីថ្ងៃអង្គារទី១៧ខែឧសភាថា ស្ថានទូតរបស់អ៊ុយក្រែន នៅក្នុងប្រទេសអូទ្រីស បានព្យាយាមកែនទាហានស៊ីឈ្នួលបរទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងយោធារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នៅលើទំព័រ Facebook ផ្លូវការរបស់ខ្លួន ប៉ុន្តែបានលុបការបង្ហោះដ៏ចម្រូងចម្រាសនោះវិញ បន្ទាប់ពីស្ថានទូតរុស្ស៊ីដាក់ការតវ៉ា។

តាមការលើកឡើងរបស់លោក Lyubinsky លើប្រព័ន្ធផ្សព្វផ្សាយសង្គម, “កាសែត Kleine Zeitung បានរាយការណ៍អំពីការឆ្លើយតបរបស់រដ្ឋមន្ត្រីការបរទេសអូទ្រីស Alexander Schallenberg ទៅនឹងសំណើសភារបស់គណបក្សសេរីភាពអូទ្រីស (FPO)។ របាយការណ៍នេះបង្ហាញថា ស្ថានទូតអ៊ុយក្រែននៅទីក្រុងវីយែន បានព្យាយាមកែនទាហានស៊ីឈ្នួលអូទ្រីសនៅដើមខែមីនាឆ្នាំនេះសម្រាប់ការចូលរួមក្នុងសកម្មភាពយោធា ប្រឆាំងប្រជាជនរុស្ស៊ី នៅលើគណនី Facebook របស់ខ្លួន”។
លោកឯកអគ្គរដ្ឋទូតបាននិយាយថា ជាការឆ្លើយតបទៅនឹងសំណើរបស់សភា ប្រធានពិធីការនៃក្រសួងការបរទេសអូទ្រីស បានជូនដំណឹងភ្លាមៗទៅកាន់ឯកអគ្គរដ្ឋទូតអ៊ុយក្រែនថា សកម្មភាពបែបនេះបំពានលើច្បាប់អូទ្រីស ដោយលើកឡើងពីមាត្រា ៤១ នៃអនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូត។

លោក Lyubinsky បន្ថែមថា ការអំពាវនាវកែនទាហាន ត្រូវបានលុបចេញភ្លាមៗពីគណនីរបស់ស្ថានទូតអ៊ុយក្រែន។
លោក Lyubinsky បញ្ជាក់ថា គ្មានអ្នកការទូតណាម្នាក់នៅស្ថានទូត ទទួលខុសត្រូវចំពោះការរំលោភបំពាននេះទេ។ វិធានការដើម្បីលុបការបង្ហោះមិនសមរម្យនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានទូតរុស្ស៊ីនៅទីក្រុងវីយែនបានប្រឆាំង និងដាក់ការតវ៉ាជាមួយក្រសួងការបរទេសអូទ្រីស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ពូទីន បញ្ជូនអាវុធនុយក្លេអ៊ែរ ទៅព្រំដែន ហ្វាំងឡង់ ហើយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ