Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា អឺរ៉ុបសម្លាប់សេដ្ឋកិច្ចខ្លួនឯង ដោយការដាក់ទណ្ឌកម្ម រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃអង្គារទី១៧ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា វិស័យប្រេងកំពុងឆ្លងកាត់ “ការផ្លាស់ប្តូរដ៏ប៉ះទង្គិច” ប៉ុន្តែអះអាងថា អឺរ៉ុបនឹងធ្វើ “អត្តឃាតសេដ្ឋកិច្ច” ជាមួយនឹងការដាក់ទណ្ឌកម្មរបស់ខ្លួន លើទីក្រុងមូស្គូ។

This image has an empty alt attribute; its file name is 124750761_mediaitem124750760.jpg

លោកពូទីននិយាយថា តាមរយៈការព្យាយាមបញ្ឈប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី អឺរ៉ុបនឹងធ្វើឲ្យខ្លួនឯងឈឺចាប់។ លោកបានប្រាប់កិច្ចប្រជុំថាមពលមួយថា អឺរ៉ុបនឹងជួបប្រទះតម្លៃថាមពលខ្ពស់ និងអតិផរណាខ្ពស់ ដែលជាលទ្ធផលនៃសកម្មភាពរបស់ខ្លួន។ 

លោកលើកឡើងថា ពិត​ណាស់ ការ​ធ្វើ​អត្តឃាត​សេដ្ឋកិច្ច​បែប​នេះ ​គឺ​ជា​កិច្ចការ​ក្នុង​ស្រុក​របស់​ប្រទេស​នៅ​អឺរ៉ុប។

This image has an empty alt attribute; its file name is NT766JIFCFJQXE55LXLPHF6NXI-1024x664.jpg

បន្ទាប់ពីវិមានក្រឹមឡាំងបានបញ្ជូនទាហានទៅអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ លោកខាងលិចបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរុស្ស៊ី។

បណ្តាប្រទេសលោកខាងលិច បានបង្ហាញពីការសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការប្រកាសអំពីទណ្ឌកម្មរបស់ពួកគេ ប៉ុន្តែធ្វើមិនបានក្នុងល្បឿនដូចគ្នាទេ នៅពេលនិយាយអំពីប្រេង និងឧស្ម័នរបស់រុស្ស៊ី។

This image has an empty alt attribute; its file name is sanction_russia-1024x600.png

លោក ពូទីន សង្ឃឹមថា នឹងបង្វែរការផ្គត់ផ្គង់ទៅកាន់ប្រទេសជាមិត្ត នៅពេលដែលបណ្តាប្រទេសអឺរ៉ុប ស្វែងរកវិធីដើម្បីកាត់បន្ថយថាមពលរបស់រុស្ស៊ី។

លោកអះអាងថា សកម្មភាពវឹកវររបស់អឺរ៉ុប មិនត្រឹមតែធ្វើឲ្យខូចសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជួយរុស្ស៊ី ឲ្យទទួលបានប្រាក់ចំណូលកាន់តែច្រើនពីប្រេង និងឧស្ម័នផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អាមេរិក កំពុងប្រមូល ភេរវករ ISIS ឲ្យទៅ ប្រយុទ្ធ នៅ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម