Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស​​សម្លឹង​​ឃើញ​​ពាណិជ្ជកម្ម​​បៃតង​ ដើម្បី​​​ឲ្យ​ពិភព​​លោក​​ឈប់​​ពឹង​​ផ្អែក​​​ថាមពល​​រុស្ស៊ី​

បានផុស

នៅ

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​បៃតង​អាច​ជួយ​បញ្ឈប់​ការ​ពឹង​ផ្អែក​របស់​ពិភព​លោក​លើ​ប្រេង និង​ឧស្ម័ន​រុស្ស៊ី និង​ជា​ការ​បញ្ឈប់​សេដ្ឋកិច្ចពិភព​លោក​របស់​លោក​ ពូទីន។ ​នេះ​បើ​យោង​តាម​សុន្ទរកថា​របស់​​​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្មអង់គ្លេស លោក​ស្រី Anne-Marie Trevelyan ​​ដែល​នឹង​ថ្លែង​​នា​ថ្ងៃ​ពុធ ទី​១៨ ខែ​ឧសភា​នេះ។

លោក​ស្រី Anne-Marie Trevelyan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ម្សិល​មិញ​ថា វា​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រេង​រុស្ស៊ី​ភ្លាម​ៗ​​នោះ ខណៈ​សហភាព​អឺរ៉ុប​កំពុង​ស្នើ​បញ្ឈប់​នាំ​ចូល។

ចក្រភព​អង់គ្លេស​ដែល​ពឹង​ផ្អែក​លើ​ថាមពល​រុស្ស៊ី​តិច​ជាង​គេ​បាន​និយាយ​ថា វិស័យ​ពាណិជ្ជកម្ម​បៃតង​ដែល​​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​អាច​ជួយ​ប្រទេស​ដទៃ​ឲ្យ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រេង និង​ឧស្ម័ន​រុស្ស៊ី។

យោង​តាមសុន្ទរកថា​​ លោក​ស្រី Trevelyan នឹង​​លើក​ឡើង​ថា ៖«ជម្លោះ​ដ៏​អាក្រក់​នៅ​អ៊ុយក្រែន​នេះ​បាន​គូសបញ្ជាក់​នូវ​អ្វី​ដែល​​អាច​សម្រេច​បាន​តាម​រយៈវិធីសាស្ត្រ​សកល​ដ៏​ធំ​ទូលាយ។ វា​ក៏​​​រម្លឹក​ពិភព​លោក​ផង​ដែរ​ថា យើង​ត្រូវ​តែ​លុប​បំបាត់​សេដ្ឋកិច្ច​ពិភព​លោក​របស់​លោក ពូទីន»។

សុន្ទរកថា​​មាន​ខ្លឹម​សារ​ទៀត​ថា ៖«ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​បាន​គូស​បញ្ជាក់​ពី​​តម្រូវ​ការ​ក្នុង​ការ​ពន្លឿន​​ដំណើរ​របស់​យើង​ជា​សហគមន៍​សកល​ឲ្យ​ឆ្ងាយ​ចេញ​ពីអ៉ីដ្រូកាបូន ដើម្បី​បង្វែរ​​បង្អែក​របស់​យើង​​​នៃ​យុគ​សម័យ​​​ឥន្ធនៈ​ពុល និង​​ផ្លាស់​ប្តូរ​ទៅ​ជា​អនាគត​សូន្យ​សុទ្ធ»។

ក្នុង​សុន្ទរកថា លោក​ស្រី​​នឹង​ប្រកាស​ពីការធានា​កម្ចី​សម្រាប់​អាជីវកម្ម​បៃតង​ដែល​មាន​​ទឹក​ប្រាក់ ២៣៧.០១​លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​​ពាណិជ្ជកម្ម​​ និងការ​វិនិយោគ​បៃតងនៅ​ភាគ​ខាង​កើត​ប្រទេស​អង់គ្លេស​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ វិនាទី មុន

សម្តេច ម៉ែន សំអន ស្វាគមន៍ និងចាត់ទុកបេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត

ព័ត៌មានជាតិ២ នាទីutes មុន

ច្បាប់ដាក់ទោសជនមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម នឹងដាក់ឱ្យរដ្ឋសភាអនុម័ត នាសប្ដាហ៍ក្រោយ

ស្រូវវៀតណាម
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

វៀតណាម៖ គម្រោងឈប់នាំចូលអង្កររបស់ឥណ្ឌូណេស៊ី​ធ្វើមិនបានយូរទេ

ព័ត៌មានជាតិ៨ នាទីutes មុន

មិនខុសពីរាជធានី-ខេត្តផ្សេងៗ ខេត្តរតនគិរី ក៏បានរៀបចំពិធីបុណ្យមាឃបូជាដែរនៅក្នុងវត្តកណ្តាលក្រុងបានលុង

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ឥណ្ឌាស្វះស្វែង​រក​ប្រាក់​២ពាន់​លាន​​​​ដុល្លារ​ ធ្វើ​ការ​ឆ្ពោះ​ទៅ​​ពង្រីក​ថាមពលនុយក្លេអ៊ែរ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៤ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម