ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ឲ្យប្រើថ្នាំទាំងនេះព្យាបាលកូវីដ
ប្រទេសកូរ៉េខាងជើងបានលើកទឹកចិត្តឲ្យអ្នកជំងឺប្រើថ្នាំបំបាត់ការឈឺចាប់ និងថ្នាំកាត់បន្ថយគ្រុនក្ដៅ ដូចជា ថ្នាំ Ibuprofen និង Amoxicillin ក៏ដូចជាថ្នាំអង់ទីប៊ីយោទិចផ្សេងទៀត ដើម្បីព្យាបាលកូវីដ ប៉ុន្តែត្រូវចេញវេជ្ជបញ្ជាដោយគ្រូពេទ្យជំនាញ ។

ទន្ទឹមនោះលោក គីម ជុងអ៊ុន ក៏បានប្រាប់អ្នកជំងឺកូវីដរបស់កូរ៉េខាងជើងឲ្យខ្ពុរមាត់ជាមួយទឹកអំបិល ផឹកតែ Lonicera ឬតែស្លឹក ៣ ដងក្នុងមួយថ្ងៃដើម្បីព្យាបាលមេរោគនេះផងដែរ ។
កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានទទួលស្គាល់ជាលើកដំបូងអំពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ខណៈក្រុមអ្នកជំនាញព្រមានថា វិបត្តិនេះអាចបំផ្លិចបំផ្លាញប្រទេស ដោយសារតែការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនៅមានកម្រិត និងគ្មានយុទ្ធនាការចាក់វ៉ាក់សាំងជាដើម ។

រហូតមកដល់ពេលនេះកូរ៉េខាងជើងកំពុងជួបប្រទះការផ្ទុះឡើងនៃរោគសញ្ញាជំងឺ “គ្រុនក្តៅ” ចំនួន ១.៤ លានករណី ខណៈយ៉ាងហោចណាស់មនុស្ស ៥៦ នាក់បានស្លាប់ និងជាងកន្លះលាននាក់កំពុងទទួលការព្យាបាល បន្ទាប់ពីប្រកាសរកឃើញករណីដំបូងកាលពីថ្ងៃទី ១២ ខែឧសភា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ កូរ៉េខាងជើង រកឃើញព្រឹត្តិការណ៍ផ្ទុះឆ្លងកូវីដយ៉ាងធំសម្បើមបែបនេះ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា