ព័ត៌មានអន្ដរជាតិ
ចាំទេ អ្នកគប់ស្បែកជើងលើលោក George W. Bush ជាប់ពន្ធនាគារ ប៉ុន្មានឆ្នាំ?
អ្នកកាសែតអ៊ីរ៉ាក់ម្នាក់ឈ្មោះ Muntadhar Al-Zaidi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ បន្ទាប់ពីប្រើទង្វើមិននឹកស្មានដល់លើលោកប្រធានាធិបតីសហរដ្ឋអាមេរិក George W. Bush កាលពីឆ្នាំ ២០០៨ ។

នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០៨ អ្នកកាសែតអ៊ីរ៉ាក់ Al-Zaidi បានគប់ស្បែកជើងទាំងពីររបស់គាត់ទៅកាន់លោក Bush ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅអ៊ីរ៉ាក់ ។
ទោះជាយ៉ាងណាលោក Bush បានគេចផុតពីការគប់ស្បែកជើងពីសំណាក់អ្នកកាសែតអ៊ីរ៉ាក់រូបនោះ ខណៈក្រោយមកលោក Al-Zaidi ត្រូវអ្នកយាមចាប់ និងអូសចេញពីបន្ទប់សន្និសីទនោះផងដែរ ។

ប៉ុន្តែការកាត់ទោសជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំរបស់អ្នកកាសែត Al-Zaidi ត្រូវបានកាត់បន្ថយមកត្រឹម ២ ឆ្នាំ ហើយរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០០៩ បន្ទាប់ពីជាប់ឃុំអស់រយៈពេល ៩ ខែ លោក Al-Zaidi ត្រូវបានដោះលែងវិញ ដោយសារតែអ្នកកាសែតរូបនេះមិនមានកំណត់ត្រាឧក្រិដ្ឋកម្មពីមុនមក ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Wikipedia
ចុចអាន ៖ អាមេរិក ឈប់ថ្កោលទោស អ៊ីស្រាអែល ចំពោះការបាញ់សម្លាប់អ្នកកាសែត Al Jazeera

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង