ព័ត៌មានអន្ដរជាតិ
ប្រជាជន ឡាវ តម្រង់ជួរចាំទិញប្រេងសាំង ព្រោះខ្លាចដាច់ស្តុក (មានវីដេអូ)
ប្រជាជនឡាវបាននាំគ្នាតម្រង់ជួរយ៉ាងវែងដើម្បីរង់ចាំទិញប្រេងសាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈដែលនៅបើកដំណើរការសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសឡាវ ស្របពេលដែលវិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរទៅៗ ។
តាមរយៈវីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពប្រជាពលរដ្ឋឡាវជាច្រើននាក់បាននាំគ្នាឈរតម្រង់ជួរជាមួយនឹងធុង ឬបីដុង នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងក្នុងទីក្រុងវៀងច័ន្ទកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ។
ទន្ទឹមនោះកាសែត Laotiane Times បានរាយការណ៍ថា តាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនបានបិទកាលពីសប្តាហ៍មុន ស្របពេលមានរបាយការណ៍ថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសជិតអស់ពីស្តុក ខណៈរដ្ឋាភិបាល និងបណ្តាភ្នាក់ងារពាក់ព័ន្ធក៏បានកោះប្រជុំបន្ទាន់មួយដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិប្រេងឥន្ធនៈនេះផងដដែរ ។
ដោយឡែកយោងតាមកាសែត Vientiane Times វិញបានឲ្យដឹងដែរថា ដោយសារតែអតិផរណាប្រាក់កីបកើនឡើងខ្ពស់ និងទីផ្សារប្រេងពិភពលោកប្រែប្រួល ធ្វើឲ្យក្រុមហ៊ុននាំចូលប្រេងឥន្ទនៈរបស់ប្រទេសនេះមិនអាចបំពេញតម្រូវការរបស់សាធារណៈបានឡើយ ។
ប្រភពដដែលបន្តថា ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ ប្រទេសឡាវត្រូវការប្រេងឥន្ទនៈប្រមាណ ១២០ លានលីត្រក្នុងមួយខែ ប៉ុន្តែក្រុមហ៊ុននាំចូលអាចនាំចូលប្រេងបានត្រឹមតែ ២០ លានលីត្រប៉ុណ្ណោះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ VOA Lao
ចុចអាន ៖ ប្រទេសក្បែរខាង កម្ពុជា រកទិសដៅទិញប្រេងតម្លៃថោកពី រុស្ស៊ី (មានវីដេអូ)
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់