ព័ត៌មានអន្ដរជាតិ
តួកគី ព្រមឲ្យស៊ុយអែត និងហ្វាំងឡង់ចូលណាតូ លុះត្រាតែលក្ខខណ្ឌ ទាំងនេះកើតឡើង
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសតួកគីនឹងយល់ព្រមឲ្យស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិករបស់អង្គការណាតូ ប្រសិនបើបណ្ដាប្រទេសនៅអឺរ៉ុបបញ្ចប់ការរឹតបន្តឹងលើការនាំចេញអាវុធ ហើយអាមេរិកដកទណ្ឌកម្មសម្រាប់ប្រព័ន្ធខែលការពារដែនអាកាស S-400 ដែលតួកគីទិញពីរុស្ស៊ី ។

មន្ត្រីជាន់ខ្ពស់តួកគី ៣ រូបបានប្រាប់ទីភ្នាក់ងារនេះថា “តួកគីបានទាមទារឲ្យស៊ុយអែត និងហ្វាំងឡង់ រួមជាមួយនឹងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត បញ្ចប់ការរឹតបន្តឹងការនាំចេញអាវុធ ដែលពួកគេបានដាក់លើតួកគី បន្ទាប់ពីប្រតិបត្តិការសន្តិភាពនិទាឃរដូវនៅភាគឦសានប្រទេសស៊ីរីក្នុងឆ្នាំ ២០១៩ ក្នុងគោលបំណងបណ្ដេញអង្គភាពការពារឃឺដ (YPG) ឲ្យនៅឆ្ងាយពីព្រំដែនរបស់ខ្លួន និងបង្កើតតំបន់សុវត្ថិភាពដើម្បីលើកទឹកចិត្តជនភៀសខ្លួនស៊ីរីឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ” ។
លើសពីនេះ ទីក្រុងអង់ការ៉ាក៏បានទទូចដល់ស៊ុយអែត និងហ្វាំងឡង់ឲ្យទទួលស្គាល់ការព្រួយបារម្ភរបស់ខ្លួនអំពីកងជីវពលឃឺដ ទាំងនៅក្នុងប្រទេសតួកគី និងឆ្លងកាត់ព្រំដែនរបស់ខ្លួននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ផងដែរ ។

ទន្ទឹមនោះទីក្រុងអង់ការ៉ាក៏មានការទាមទារផ្សេងទៀតដល់សម្ពន្ធមិត្តណាតូរបស់ខ្លួនផងដែរ ដោយក្នុងចំណោមនោះគឺការបន្តកម្មវិធីផលិតយន្តហោះចម្បាំង F-35 របស់អាមេរិកដែលទីក្រុងអង់ការ៉ាត្រូវបានដកចេញ បន្ទាប់ពីទទួលបានប្រព័ន្ធ S-400 របស់រុស្ស៊ី ។ ទីក្រុងអង់ការ៉ាបានទាមទារទៀតដល់សហរដ្ឋអាមេរិកឲ្យអនុញ្ញាតដល់តួកគីទិញយន្តហោះ F-16 រាប់សិបគ្រឿង និងធ្វើឲ្យប្រសើរឡើងនូវឧបករណ៍សម្រាប់កងនាវារបស់ខ្លួនផងដែរ ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានធ្វើការជំទាស់ចំពោះការចូលជាសមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់ក្នុងអង្គការណាតូ ដោយសារតែប្រទេសទាំងនេះបានបដិសេធមិនធ្វើបត្យាប័ន “ភេរវករ” និងដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងអង់ការ៉ា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ