ព័ត៌មានអន្ដរជាតិ
លោក Zelensky បង្ហាញខ្លួនជាមួយភរិយា លើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើង
លោក Volodymyr Zelensky ត្រូវបានគេឃើញជាមួយភរិយា លោកស្រី Olena ជាលើកដំបូងចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែនកាលពីជិតបីខែមុន ខណៈអ្នកទាំងពីរបានចូលរួមពិធីបុណ្យសពប្រធានាធិបតីទីមួយរបស់ប្រទេសក្នុងទីក្រុង កៀវ។

ដោយស្លៀកពាក់ខ្មៅ, លោក Zelenskys ប្រែស្ងប់ស្ងាត់ ប៉ុន្តែមើលទៅហាក់ហត់នឿយ នៅពេលលោកនិងភរិយា ដើររួមគ្នាទៅដាក់ផ្កាលើមឈូសរបស់លោក Leonid Kravchuk។ លោក Kravchuk បានទទួលមរណភាពកាលពីចុងសប្តាហ៍នៅ អាយុ ៨៨ ឆ្នាំបន្ទាប់ពី មានជំងឺយូរមកហើយ។
អ្នកទាំងពីរត្រូវបានចូលរួមដោយឥស្សរជនផ្សេងទៀត រួមទាំងអភិបាលក្រុង កៀវ លោក Vitaly Klitschko ផងដែរនៅពេលដែលពិធីបុណ្យសពបានធ្វើឡើងនៅវិមាន Ukrainian House កាលពីថ្ងៃអង្គារទី១៧ខែឧសភា ក្នុងទីក្រុងមួយដែលនៅតែព្យាយាមស្តារឡើងវិញពីការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការដណ្តើមយក។

ការបង្ហាញខ្លួនរបស់លោកស្រី Olena កើតឡើងមួយខែ បន្ទាប់ពីលោកស្រីបង្ហាញថា លោកស្រីបាននិយាយជាមួយស្វាមីតាមទូរសព្ទចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដោយសារខ្លាចថា ការទៅចូលរួមជាមួយគាត់នៅរដ្ឋធានីអ៊ុយក្រែន នឹងធ្វើឲ្យលោកស្រី និងកូនតូចពីរនាក់របស់ពួកគេប្រឈមនឹងការស្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើពេលណា លោកស្រីត្រលប់មកទីក្រុង កៀវ វិញប៉ុន្តែប្តីប្រពន្ធមួយគូនេះ បានបែកគ្នាអស់រយៈពេលយ៉ាងតិចប្រាំមួយសប្តាហ៍មកហើយ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក ពូទីន ថា អឺរ៉ុបសម្លាប់សេដ្ឋកិច្ចខ្លួនឯង ដោយការដាក់ទណ្ឌកម្ម រុស្ស៊ី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត