Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង អាចបាញ់មីស៊ីល ICBM ពេលលោក Biden ធ្វើទស្សនកិច្ចនៅ កូរ៉េខាងត្បូង និងជប៉ុន

បានផុស

នៅ

សារព័ត៌មានអាមេរិកបានរាយការណ៍ថា កូរ៉េខាងជើងអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ព្រមគ្នាជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់កូរ៉េខាងត្បូង និងជប៉ុននៅចុងសប្តាហ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្តីពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក,  ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃអង្គារថា កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ក្នុងរយៈពេលពី ៤៨ ទៅ ៩៦ ម៉ោងទៀត ។

ចំណែកទីភ្នាក់ងារព័ត៌មាន Fox News ក៏បានរាយការណ៍កាលពីថ្ងៃអង្គារដែរថា ការបាញ់បង្ហោះមីស៊ីល ICBM នេះអាចនឹងធ្វើឡើងក្នុងរយៈពេលពី ២ ទៅ ៨ ថ្ងៃខាងមុខនេះ ។

គួរបញ្ជាក់ថា ចាប់តាំងពី​ដើមឆ្នាំ​នេះមក កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួចមីស៊ីល​ជាប្រភេទ​ផ្លោងអន្តរទ្វីប ​និងមីស៊ីល​​ប្រភេទ​ផ្សេងៗទៀតជាច្រើនគ្រាប់ ហើយក៏កំពុងរៀបចំសាកល្បងអាវុធនុយក្លេអ៊ែរចេញពីក្រោមដី ដែលនឹងក្លាយជាការបាញ់សាកល្បងលើកទី ៧ ប្រសិនបើវាកើតឡើងមែននោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កូរ៉េខាងជើង ឲ្យប្រើថ្នាំទាំងនេះព្យាបាលកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម