ព័ត៌មានអន្ដរជាតិ
UN ព្រមានថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចបង្កឲ្យមានវិបត្តិស្បៀងអាហារពិភពលោក នៅប៉ុន្មានខែខាងមុខ (មានវីដេអូ)
អង្គការសហប្រជាជាតិ (UN) បានព្រមានថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន អាចបណ្តាលឲ្យមានកង្វះខាតស្បៀងអាហារជាសកល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

អគ្គលេខាធិការ Antonio Guterres និយាយថា សង្រ្គាម បានធ្វើឲ្យអសន្តិសុខស្បៀងកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសក្រីក្រ ដោយសារតែតម្លៃកើនឡើង។ ពិភពលោកអាចប្រឈមនឹងគ្រោះទុរ្ភិក្សដែលអូសបន្លាយពេលច្រើនឆ្នាំ ប្រសិនបើការនាំចេញរបស់អ៊ុយក្រែនមិនត្រូវបានស្ដារឡើងវិញក្នុងកម្រិតមុនសង្គ្រាមទេនោះ។
ជម្លោះនេះ បានកាត់ផ្តាច់ការផ្គត់ផ្គង់ចេញពីកំពង់ផែរបស់អ៊ុយក្រែន ដែលធ្លាប់តែនាំចេញប្រេងឆាក្នុងបរិមាណដ៏ច្រើន ព្រមទាំងធញ្ញជាតិដូចជាពោត និងស្រូវសាលីផងដែរ។

នេះ បានកាត់បន្ថយការផ្គត់ផ្គង់សកល និងបណ្តាលឲ្យតម្លៃកើនឡើងខ្ពស់។ យោងតាម UN, តម្លៃអាហារជាសកលគឺសឹងតែខ្ពស់ជាងពេល ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ថ្លែងនៅក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធទី១៨ខែឧសភា លោក Guterres និយាយថា ជម្លោះនេះកំពុងគំរាមកំហែង ធ្វើឲ្យមនុស្សរាប់សិបលាននាក់ធ្លាក់ចូលទៅក្នុងអសន្តិសុខស្បៀងអាហារ បន្ទាប់មកនឹងមានកង្វះអាហារូបត្ថម្ភ ភាពអត់ឃ្លាននិងគ្រោះទុរ្ភិក្សនៅក្នុងវិបត្តិមួយ ដែលអាចអូសបន្លាយរាប់ឆ្នាំឯណោះ។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើងនៅថ្ងៃតែមួយ ដែលធនាគារពិភពលោក បានប្រកាសផ្តល់មូលនិធិបន្ថែមក្នុងទំហំទឹកប្រាក់ ១២ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងដោះស្រាយបញ្ហាអសន្តិសុខស្បៀងអាហារ។
មូលនិធិបន្ថែមថ្មី នឹងនាំឲ្យទឹកប្រាក់ផ្តល់ជូនសរុបសម្រាប់គម្រោងបែបនេះ កើនឡើងដល់ជាង ៣៧ពាន់លានដុល្លារក្នុងរយៈពេល១៥ខែបន្ទាប់។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនផលិតបាន ៣០% នៃការផ្គត់ផ្គង់ស្រូវសាលីរបស់ពិភពលោក ហើយមុនពេលសង្រ្គាម, អ៊ុយក្រែនត្រូវបានគេមើលឃើញថាជាប្រភពកសិផលរបស់ពិភពលោក ដោយបាននាំចេញកសិផលចំនួន ៤.៥លានតោនក្នុងមួយខែតាមរយៈកំពង់ផែរបស់ខ្លួន។
ប៉ុន្តែចាប់តាំងពីរុស្ស៊ី បើកការលុកលុយក្នុងខែកុម្ភៈមក ការនាំចេញបានធ្លាក់ចុះ ហើយតម្លៃបានកើនឡើងយ៉ាងខ្លាំង។ តម្លៃបានកើនឡើងបន្ថែមទៀត បន្ទាប់ពីប្រទេសឥណ្ឌា ហាមឃាត់ការនាំចេញស្រូវសាលីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ពូទីន ថា អឺរ៉ុបសម្លាប់សេដ្ឋកិច្ចខ្លួនឯង ដោយការដាក់ទណ្ឌកម្ម រុស្ស៊ី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ