Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​​និយាយ​​ថា​ ទាហាន​​អ៊ុយក្រែន​​ជិត​​៧០០​​នាក់​ទៀត​​បាន​​ចុះ​​ចាញ់

បានផុស

នៅ

កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​និយាយ​ថា ទាហាន​អ៊ុយក្រែន​ជិត​៧០០​នាក់​ទៀត​បាន​ចុះ​ចាញ់​នៅ​ទី​ក្រុង Mariupol ដែល​គ្រប់​គ្រង​ដោយ​រុស្ស៊ី បន្ទាប់​ពី​បាន​ចុះ​ចាញ់​ជាង២៥០​នាក់​កាល​ពី​ថ្ងៃ​អង្គារ៍​ ទី​១៧ ខែ​ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ុយក្រែន​បាន​បញ្ជា​ឲ្យ​កម្លាំង​ទ័ព​របស់​ខ្លួន​នៅ​ទី​ក្រុង Mariupol ដាក់​អាវុធ​ចុះ​ចាញ់ ប៉ុន្តែ​​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រយុទ្ធ​គ្នា​ហូរ​ឈាម​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បាន។

ទោះ​ជា​យ៉ាង​ណា មេ​បញ្ជាការ​កំពូល​ៗ​របស់​អ៊ុយក្រែន​ដែល​​ឈរ​ជើង​ចុង​ក្រោយ​នៅ​រោង​ចក្រ​ដែក Azovstal ក្នុង​ទី​ក្រុង​កំពង់​ផែ Mariupol កំពុង​ស្ថិត​នៅ​ខាង​ក្នុង​រោង​ចក្រ​នៅ​ឡើយ។ នេះ​បើ​យោង​តាម​មេ​ដឹកនាំ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​​ក្នុង​​តំបន់គ្រប់​គ្រង​គឺ​លោក Denis Pushilin ដែល​ត្រូវ​បាន​កាសែត DNA ស្រង​សំដី​កាល​ពី​ថ្ងៃ​ពុធ។

មន្ត្រី​អ៊ុយក្រែន​ក៏​មិន​បាន​និយាយ​អ្វី​ជុំ​វិញ​កម្លាំង​ទ័ព​របស់​ខ្លួន​ដែល​ចុះ​ចាញ់​ទាំង​នោះ​ដែរ។ អ្នក​នាំ​ពាក្យ​យោធាអ៊ុយក្រែន លោក Oleksandr Motuzaynik បាន​ប្រាប់​សន្និសីទ​កាសែត​ថា ៖«រដ្ឋ​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​សង្គ្រោះ​កម្លាំង​ទ័ព​របស់​ពួក​យើង។ ព័ត៌មាន​ណាមួយ​ទៅ​កាន់​សាធារណៈ​អាច​គ្រោះ​ថ្នាក់​ដល់​ដំណើរ​ការ»។

កាល​ពី​ថ្ងៃ​អង្គារ៍ ទី១៧ ខែ​ឧសភា អ៊ុយក្រែន​បាន​បញ្ជាក់​ថា ​ទាហាន​របស់​ខ្លួន​ជាង​២៥០​នាក់​បាន​ដាក់​អាវុធ​ចុះ​ចាញ់​រុស្ស៊ី ប៉ុន្តែ​មិន​បាន​និយាយ​ថា តើ​នៅ​មាន​ទាហាន​ប៉ុន្មាន​នាក់​ទៀត​ស្ថិត​នៅ​ខាង​ក្នុង។

កាល​ពី​ថ្ងៃ​ពុធ រុស្ស៊ី​បាន​និយាយ​ថា ​ទាហាន​អ៊ុយក្រែន៦៩៤​នាក់​ទៀត​បាន​ចុះ​ចាញ់​ដែល​សរុប​បាន​កើន​ឡើង​ដល់​៩៥៩​នាក់​ហើយ។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បង្ហោះ​វីដេអូ​ពី​អ្វី​ដែល​ខ្លួន​បាន​និយាយ​ថា ​ទាហាន​អ៊ុយក្រែន​​ដែល​របួស​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​បាន​ចុះ​ចាញ់​នៅ​រោងចក្រ Azovstal។

អភិបាល​ក្រុង Mariupol លោក Vadym Boichenko បាន​និយាយ​ថា ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy កាក​បាទ​ក្រហម និង​អង្គការ​សហ​ប្រជា​ជាតិ​កំពុង​ពិភាក្សា​គ្នា ប៉ុន្តែ​លោក​មិន​បាននិយាយ​លំអិត​ទេ។

Mariupol ជា​ទីក្រុង​ធំ​ជាង​គេ​បំផុត​ដែល​រុស្ស៊ី​ដណ្តើម​បាន​គ្រប់​គ្រង​ពី​អ៊ុយក្រែនរហូត​ដល់​ពេល​នេះ ហើយ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​ប្រកាស​ពី​ជ័យជម្នះ​ដ៏​កម្រ​សម្រាប់​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម