Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងសាំងនៅរដ្ឋមួយរបស់ អាមេរិក ឡើងដល់ជាង ៦ ដុល្លារក្នុងមួយ ហ្គាឡុង

បានផុស

នៅ

តម្លៃប្រេងសាំងនៅរដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិកបានកើនឡើងដល់ចំនួនកំណត់ត្រាថ្មីគឺលើសពី ៦ ដុល្លារក្នុងមួយហ្គាឡុង ពោលកើនឡើង ០.៣១ ដុល្លារពីខែមុន និងខ្ពស់ជាង ១.៨៩ ដុល្លារកាលពីឆ្នាំមុន ខណៈរដ្ឋផ្សេងៗទៀតតម្លៃប្រេងសាំងជាមធ្យមលើសពី ៤ ដុល្លារប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកតម្លៃឧស្ម័នវិញបានកើនឡើងដល់ ៤.៥០ ដុល្លារ ខណៈប្រេងម៉ាស៊ូតដែលប្រើជាទូទៅក្នុងការដឹកជញ្ជូនពាណិជ្ជកម្មកើនឡើងដល់ ៥.៦០ ដុល្លារក្នុងមួយហ្គាឡុងកាលពីថ្ងៃអង្គារ ពោលកើនឡើង ២.៤០ ដុល្លារធៀបនឹងពេលវេលានេះកាលពីឆ្នាំមុន ។

បើយោងតាមសារព័ត៌មាន ​​Trading Economics បានឲ្យដឹងថា តម្លៃប្រេងឆៅក៏ឡើងលើសពី ១១៥.៥០ ដុល្លារក្នុងមួយបារ៉ែលផងដែរ ខណៈក្នុងឆ្នាំ ២០០៨ តម្លៃប្រេងឆៅបានហក់ឡើងជាង ១៤៥ ដុល្លារឯណោះក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃឧស្ម័នមិនដែលឡើងដល់ ៣.៧៨ ដុល្លារក្នុងមួយហ្គាឡុងនោះទេ ។

ទន្ទឹមនោះរដ្ឋមួយចំនួនក៏បានព្យាយាមកាត់បន្ថយតម្លៃប្រេងសាំងផងដែរ ដោយប្រើយុទ្ធសាស្ត្រលុបបំបាត់ពន្ធរដ្ឋជាបណ្តោះអាសន្នលើប្រេងសាំង ដោយសារតែលោក Biden បានដាក់ទណ្ឌកម្មលើរុស្ស៊ីជាលើកដំបូងនៅចុងខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការពិសេសរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន ។

គួររម្លឹកថា នៅចុងខែមីនា លោកប្រធានាធិបតី Biden បានប្រកាសពីផែនការកាត់បន្ថយតម្លៃឧស្ម័នដោយការបញ្ចេញប្រេងជាង ១ លានបារ៉ែលក្នុងមួយថ្ងៃពីស្តុកទុកប្រេងយុទ្ធសាស្ត្រសម្រាប់រយៈពេល ៦ ខែបន្ទាប់ ។ វាហាក់ដូចជាបានជួយសម្រាលបន្ទុកបន្តិច ដោយសារតម្លៃសាំងបានធ្លាក់ចុះពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ១១ ខែមេសា ប៉ុន្តែបន្ទាប់មកតម្លៃបានចាប់ផ្តើមហក់ឡើងវិញ រហូតដល់ថ្ងៃទី ១៥ ខែមេសា ប្រេងសាំងមានតម្លៃថ្លៃជាងពេលដែលលោក Biden ធ្វើការប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីទៅទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចាំទេ អ្នកគប់ស្បែកជើងលើលោក George W. Bush ជាប់ពន្ធនាគារ ប៉ុន្មានឆ្នាំ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម