Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជូនទាហានអ៊ុយក្រែនជាង ៩០០នាក់ ទៅកាន់ពន្ធនាគារដាច់ស្រយ៉ាល

បានផុស

នៅ

ទីក្រុងមូស្គូ និយាយថា យុទ្ធជនអ៊ុយក្រែនជាង ៩០០នាក់ដែលជាប់គាំងនៅក្នុងរោងចក្រដែក Azovstal នៃទីក្រុង Mariupol ត្រូវបានគេនាំទៅកាន់ពន្ធនាគារដាច់ស្រយ៉ាលក្នុងទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ី។

This image has an empty alt attribute; its file name is 124811538_bfd9e779-68f8-44d9-be29-4b45a3265feb.jpg

អ៊ុយក្រែន ​បាន​បញ្ជា​ឲ្យ​ទាហាន​នៅទីនោះ​ ទម្លាក់អាវុធចុះ ​ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​ដែល​ភាគី​ទាំង​ពីរ​បាន​ឈានដល់ ​ខណៈទីក្រុងកៀវ​ព្យាយាម​សង្គ្រោះ​ជីវិត​ពួកគេ។ ការផ្គត់ផ្គង់អាហារ និងទឹកត្រូវបានគេរាយការណ៍ថា ខ្វះខាតនៅក្នុងរោងចក្រនេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធទី១៨ខែឧសភាថា កងទ័ពអ៊ុយក្រែនចំនួន ៩៥៩ នាក់ បានចុះចាញ់ចាប់តាំងពីថ្ងៃអង្គារមក។ ក្នុងចំណោមនោះ ៥១ នាក់កំពុងទទួលការព្យាបាលរបួស ហើយអ្នកដែលនៅសល់ត្រូវបានបញ្ជូនទៅកាន់អតីតពន្ធនាគារដាច់ស្រយ៉ាល នៅទីក្រុង Olenivka ក្នុងតំបន់ Donetsk គ្រប់គ្រងដោយរុស្ស៊ី។

This image has an empty alt attribute; its file name is 2683-1789-2.66935280.jpg.gallery-1024x683.jpg

ក្រសួងការពារជាតិនៅទីក្រុង កៀវ និយាយថា ខ្លួនសង្ឃឹមចំពោះ “នីតិវិធីដោះដូរ ដើម្បីធ្វើមាតុភូមិនិវត្តន៍វីរបុរសអ៊ុយក្រែនទាំងនេះ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន”។

ទោះបីជាយ៉ាងណាក៏ដោយ ជោគវាសនារបស់ពួកគេនៅតែមិនច្បាស់លាស់ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធនិយាយថា តើពួកគេនឹងត្រូវបានចាត់ទុកជាឧក្រិដ្ឋជន ឬអ្នកទោសសង្គ្រាមដែរឬក៏អត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី កំពុងប្រើប្រាស់អាវុធឡាស៊ែរស៊េរីថ្មី ដ៏មានឥទ្ធិពលនៅ អ៊ុយក្រែន ដុតកម្ទេចយន្តហោះសត្រូវត្រឹម ៥វិនាទី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម៤ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៣ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១១ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម