ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងបំផ្លាញរោងចក្រដែក Azovstal ហើយប្រែទីក្រុង Mariupol ជាទីតាំងរមណីយដ្ឋាន
អាជ្ញាធររុស្ស៊ីដែលកាន់កាប់នៅក្នុងតំបន់ Donetsk និយាយថា ពួកគេមានគម្រោងបំផ្លាញរោងចក្រដែក Azovstal បន្ទាប់ពីវាយដណ្ដើមយកបាន ហើយក៏នឹងប្រែក្លាយទីក្រុង Mariupol ទៅជា “ទីក្រុងរមណីយដ្ឋាន” ផងដែរ ។

វិទ្យាស្ថានសិក្សាអំពីសង្គ្រាមបាននិយាយនៅក្នុងការវាយតម្លៃយុទ្ធនាការចុងក្រោយរបស់ខ្លួនថា “មុនពេលសង្គ្រាម រោងចក្រដែក Azovstal គឺជាធាតុសំខាន់នៃសេដ្ឋកិច្ចរបស់ទីក្រុង Mariupol ប៉ុន្តែរហូតមកដល់ពេលនេះ វាមានសភាពស្មុគស្មាញពេក ទើបរុស្ស៊ីសម្រេចកម្ទេចរោងចក្រនេះចោល បើគ្រប់គ្រងបានទាំងស្រុងនោះ” ។
ទន្ទឹមនោះ ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ដែលរុស្ស៊ីកំពុងកាន់កាប់គឺលោក Denis Pushilin បាននិយាយផងដែរថា យើងមានបំណងសាងសង់ទីក្រុង Mariupol ឡើងវិញ ហើយប្រែវាទៅជា “ទីក្រុងរមណីយដ្ឋាន” បើទោះជា ៦០ ភាគរយនៃរចនាសម្ព័ន្ធរបស់ទីក្រុងត្រូវបានបំផ្លាញក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ តួកគី ព្រមឲ្យស៊ុយអែត និងហ្វាំងឡង់ចូលណាតូ លុះត្រាតែលក្ខខណ្ឌ ទាំងនេះកើតឡើង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ