ចោរ៧នាក់ប្លន់នាវាដឹកប្រេងនៅ អង់គ្លេស – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ចោរ៧នាក់ប្លន់នាវាដឹកប្រេងនៅ អង់គ្លេស

Published

on

មនុស្ស៧នាក់ត្រូវបានឃុំខ្លួននៅពេលកងកម្លាំងយោធាសម្រុកចូលនាវាដឹកប្រេងមួយគ្រឿងដែលគេសង្ស័យថា បានប្លន់យកពីកោះ Wight នៃប្រទេស អង់គ្លេស។

សមាជិកដប់ប្រាំមួយនាក់នៃសេវាទូកពិសេស (SBS) បានបញ្ចប់ការប្រឈមមុខគ្នារយៈពេល១០ម៉ោងដែលបានចាប់ផ្តើមនៅពេលចោរប្លន់ជិះលើនាវា Nave Andromeda ចុះបញ្ជីនៅប្រទេសលីបេរីយ៉ាត្រូវបានគេរាយការណ៍ថា បង្កអំពើហិង្សា។

ចោរប្លន់ដែលជាជនជាតិនីហ្សេរីយ៉ាស្វែងរកសិទ្ធិជ្រកកោននៅចក្រភពអង់គ្លេសត្រូវបានប្រគល់ទៅឲ្យប៉ូលិស Hampshire កាលពីយប់ថ្ងៃអាទិត្យ (ថ្ងៃចន្ទនៅកម្ពុជា)។

សមាជិកនាវិកទាំង២២នាក់ត្រូវបានរកឃើញថាមានសុវត្ថិភាព។

អ្នកឆ្លើយឆ្លងព័ត៌មានផ្នែកការពារជាតិរបស់ BBC លោក Jonathan Beale បាននិយាយថា កងកម្លាំងចក្រភពអង់គ្លេសបានចុះលើនាវាតាមខ្សែពួរពីឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកចំនួន៤គ្រឿងនៅពេលយប់។

ក្រសួងការពារជាតិបានហៅឧប្បត្តិហេតុនេះថាជា ការប្លន់និងបាននិយាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិ Ben Wallace និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Priti Patel បានអនុញ្ញាតឲ្យមានប្រតិបត្តិការនេះដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់ប៉ូលិស។

នាវាដែលមានប្រវែង២២៨ម៉ែត្រនេះត្រូវបានគេដឹងថា បានចាកចេញពីទីក្រុង Lagos ក្នុងប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃទី៥ខែតុលាហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់រោងចក្រចម្រាញ់ប្រេង Fawley ក្បែរទីក្រុង Southampton។

នៅពេលវាទៅជិតដល់គោលដៅនៅភាគខាងកើតនៃកោះ Wight កាលពីព្រឹកថ្ងៃអាទិត្យ វាត្រូវបានគេរាយការណ៍ថា មានចោរចំនួនប្រាំពីរនាក់ប្លន់នាវាដោយប្រើអំពើហិង្សា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម