Connect with us

ព័ត៌មានអន្ដរជាតិ

ប្រព័ន្ធខែលការពារដែនអាកាសទំនើបបំផុតរបស់ រុស្ស៊ី ទៅដល់ដៃកងទ័ព នៅអ៊ុយក្រែនហើយ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Yury Borisov បាននិយាយថា កងទ័ពរុស្ស៊ីនៅអ៊ុយក្រែនបានចាប់ផ្តើមទទួលប្រព័ន្ធខែលការពារដែនអាកាសស៊េរីថ្មីចុងក្រោយបង្អស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Borisov បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីកំពូលៗរបស់រុស្ស៊ីថា “កងទ័ពបានចាប់ផ្តើមទទួលនូវប្រព័ន្ធខែលការពារដែលមានមុខងារការពារដែនអាកាស និងប្រឆាំងមីស៊ីលថ្មីបំផុត ហើយអាវុធទាំងនោះគឺជាប្រព័ន្ធ S-500” ។

S-500 គឺជាប្រព័ន្ធខែលការពារដែនអាកាសថ្មីបំផុតរបស់រុស្ស៊ីដែលមានសមត្ថភាពវាយប្រហារគោលដៅនៅរយៈកម្ពស់ខ្ពស់ រួមទាំងអាវុធរបស់សត្រូវនៅជិតផែនដីផងដែរ ។

ទន្ទឹមនោះ វាក៏កើតឡើង ស្របពេលដែលរុស្ស៊ីទើបតែប្រកាសពីការប្រើប្រាស់អាវុធឡាស៊ែរជំនាន់ថ្មីឈ្មោះ Peresvet ដែលមានសមត្ថភាពដុតកម្ទេចយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Crux

ចុចអាន ៖ រុស្ស៊ី នឹងបំផ្លាញរោងចក្រដែក Azovstal ហើយប្រែទីក្រុង Mariupol ជាទីតាំងរមណីយដ្ឋាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ៖ ដំណើរទស្សនកិច្ចរបស់ ស៊ី ទៅវៀតណាម គឺដើម្បីបង្ខូចអាមេរិក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សេដ្ឋកិច្ចចិននៅត្រីមាសទី ១ កើនលើសការរំពឹងទុក ទោះពន្ធ ត្រាំ បន្ថែមហានិភ័យ

Sokha Hotels

ព័ត៌មានពេញនិយម