Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្តល់ជំនួយយោធាបន្ថែម ក្នុងទំហំទឹកប្រាក់​ ១០០ លានដុល្លារទៀត ដល់ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋបាលលោក Biden បានប្រកាសផ្តល់ជំនួយបន្ថែមជាអាវុធ និងឧបករណ៍យោធាផ្សេងទៀតក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន។

លោក Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយនេះរួមមានកាំភ្លើងធំ រ៉ាដា និងឧបករណ៍ផ្សេងទៀត។

This image has an empty alt attribute; its file name is im-525301.jpg

ស្របពេលជាមួយគ្នានោះ​​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បាននិយាយ ដែរថា “កញ្ចប់ថ្មីនេះ នាំឲ្យជំនួយយោធាសរុបដែលសហរដ្ឋអាមេរិកផ្ដល់ជូនអ៊ុយក្រែន កើនឡើងដល់ទៅប្រមាណ ៣.៩ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបើកការវាយលុករបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ”។

ការប្រកាសនេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីមន្ទីរបញ្ចកោណព្រមានថា លំហូរនៃសព្វាវុធរបស់អាមេរិកទៅកាន់អ៊ុយក្រែន អាចនឹងត្រូវកាត់ផ្តាច់ យ៉ាងហោចណាស់ក៏ជាបណ្ដោះអាសន្នដែរ លុះត្រាតែសភាអនុម័តឆាប់រហ័សនូវកញ្ចប់ចំណាយថ្មីក្នុងទំហំទឹកប្រាក់ជិត៤០ពាន់លានដុល្លារ ដើម្បីជួយទីក្រុងកៀវ ទប់ទល់ការវាយលុករបស់រុស្ស៊ី។

This image has an empty alt attribute; its file name is FJ-Hy5aXEAMNGAi-scaled-1-1024x683.jpg

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ទី១៤ខែឧសភាថា “បើគ្មានចំណាត់ការបន្ថែមទេនោះ ថ្ងៃទី ២០ខែឧសភានេះ គឺជាថ្ងៃដែលយើងចាប់ផ្តើម​ លែងមានលទ្ធភាពបញ្ជូនវត្ថុថ្មីចូលទៀតហើយ។ ត្រឹមថ្ងៃទី២០ខែឧសភា វានឹងចាប់ផ្តើមប៉ះពាល់ដល់សមត្ថភាពរបស់យើង ក្នុងការផ្តល់ជំនួយដោយមិនមានការរំខាន”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Kirby និយាយថា ការដឹកជញ្ជូនអាវុធទៅកាន់ទីក្រុង កៀវ នឹងមិនបញ្ឈប់ភ្លាមៗនៅថ្ងៃទី២១ខែឧសភាទេ ទោះគ្មានមូលនិធិថ្មីក៏ដោយ ពីព្រោះយើងនឹងនៅតែមានការផ្គត់ផ្គង់មួយចំនួននៅក្នុងកញ្ចប់បម្រុងប្រហែល ១០០ លានដុល្លារ ដែលមន្ទីរបញ្ចកោណ នៅសល់សម្រាប់ជំនួយអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera, RT

ចុចអាន៖ លោក Blinken៖ ទណ្ឌកម្មលោកខាងលិចលើរុស្ស៊ី មិនបង្កឲ្យមានអសន្តិសុខស្បៀងអាហារជាសកលទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម