ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងអះអាង សម្រេចបានលទ្ធផលល្អ ក្នុងការប្រយុទ្ធជាមួយកូវីដ ទោះករណីគ្រុនក្តៅកើនលើស ២លាននាក់
ប្រទេសកូរ៉េខាងជើង បាននិយាយនៅថ្ងៃសុក្រទី២០ ខែឧសភានេះថា ខ្លួនកំពុងសម្រេចបាននូវលទ្ធផលដ៏ល្អ ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈចំនួនអ្នកដែលចេញរោគសញ្ញាគ្រុនក្តៅ កើនលើស២លាននាក់ហើយ។

ប្រទេសនេះរាយការណ៍ថា មនុស្សចំនួន ២៦៣ ៣៧០នាក់ទៀត មានរោគសញ្ញាគ្រុនក្តៅ និង ស្លាប់ថ្មី២នាក់ ដែលធ្វើឲ្យករណីគ្រុនក្តៅសរុបកើនដល់ ២.២៤លាននាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ រួមទាំងអ្នកស្លាប់ ៦៥ នាក់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA។
ទោះយ៉ាងនេះក្តី កូរ៉េខាងជើង មិនបានរាយការណ៍ថាតើ មានករណីប៉ុន្មាននាក់ ធ្វើតេស្តវិជ្ជមានចំពោះមេរោគកូវីដ១៩នោះទេ។

ថ្វីបើករណីហក់ឡើងខ្ពស់ក៏ដោយ, កូរ៉េខាងជើងនិយាយថា ការធ្វើកសិកម្មនៅតែបន្ត រោងចក្រកំពុងដំណើរការ ហើយខ្លួនគ្រោងរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋ សម្រាប់អតីតឧត្តមសេនីយ៍ម្នាក់ទៀតផង។
ការកើនឡើងនៃករណីឆ្លង និងកង្វះធនធានវេជ្ជសាស្រ្ត និងវ៉ាក់សាំង បាននាំឲ្យទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ព្រមានពីផលវិបាកដ៏បំផ្លិចបំផ្លាញ សម្រាប់ប្រជាជនចំនួន ២៥លាននាក់របស់ប្រទេសកូរ៉េខាងជើង ខណៈមន្ត្រីអង្គការសុខភាពពិភពលោកព្រួយបារម្ភថា ការរីករាលដាលដែលមិនបានត្រួតពិនិត្យ អាចបង្កឲ្យមានវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីៗ ដែលកាន់តែសាហាវនិងគ្រោះថ្នាក់។

លោក Martyn Williams អ្នកស្រាវជ្រាវនៅ 38 North មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា ករណីគ្រុនក្តៅដែលរាយការណ៍ដោយរដ្ឋាភិបាលកូរ៉េខាងជើង បានធ្លាក់ចុះនៅក្នុងទីក្រុងព្យុងយ៉ាង ប៉ុន្តែកើនឡើងនៅតាមបណ្តាខេត្តជនបទ។
ស្របពេលជាមួយគ្នានោះដែរ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក សុទ្ធតែបានស្នើសុំជួយកូរ៉េខាងជើង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគនេះ រួមទាំងការផ្តល់ជំនួយផងដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបណាមួយឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង ប្រហែលមានអ្នកឆ្លងកូវីដ ជាង ១លានករណីឯណោះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់