Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ប្រទេស​ G7​ សន្យា​​ផ្តល់​​ប្រាក់​​រាប់​​ពាន់​​លាន​ដុល្លារ​​​ទៀត​​ដល់​​អ៊ុយក្រែន

បានផុស

នៅ

ក្រុម​ប្រទេស​មហា​អំណាច​ G7 កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សន្យា​ផ្តល់​ថវិកា​ចំនួន១៨.៤​ប៊ីលាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​អ៊ុយក្រែន​ដើម្បី​បង់​​ថ្លៃវិក័យប័ត្ររបស់​ខ្លួន​ជា​​ប្រាក់​​ដែល​នាយក​រដ្ឋ​មន្ត្រី​អ៊ុយក្រែន លោក Denys Shmyhal បាន​និយាយ​ថា ​នឹង​ជួយ​ពន្លឿន​ជ័យជម្នះ​លើរុស្ស៊ី ហើយ​មានសារ​សំខាន់​ដូច​ជា​ផ្តល់​ឲ្យ​អាវុធ។

លោក​ស្រី Janet Yellen (កណ្តាល)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋ​មន្ត្រី​ក្រសួង​រតនា​គារ​អាមេរិក លោក​ស្រី Janet Yellen បាន​ប្រាប់​អ្នក​កាសែត​នៅ​ឯ​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ហិរញ្ញវត្ថុ​របស់ G7 នៅ​ប្រទេស​អាល្លឺម៉ង់​ថា ៖«សារ​គឺ​ថា យើង​ឈរ​ខាង​អ៊ុយក្រែន។ យើង​នឹង​រួម​គ្នា​ក្នុង​ការ​ប្រមូល​​ធន​ធាន​ដែល​ពួក​គេ​ត្រូវ​ការ​ទទួល​បាន​តាម​រយៈ​នេះ»។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយក​រដ្ឋ​មន្ត្រី Shmyhal បាន​សរសេរ​នៅ​លើ Twitter ថា ៖«ការ​គាំទ្ររបស់​ដៃ​គូ​នឹង​ពន្លឿន​ជ័យជម្នះ​របស់​ពួក​យើង… ទោះ​ជា​ការ​ប្រឹង​ប្រែង​របស់​រុស្ស៊ី​ដើម្បី​បំផ្លាញ​សេដ្ឋកិច្ច​របស់​យើង​ក៏​ដោយ សាមគ្គីភាព យើង​នឹង​ឈ្នះ»។

ជា​មួយ​គ្នា​​នេះ ក៏​មាន​ការ​សន្យា​ផ្តល់​អាវុធបន្ថែម​ទៀត​ដែរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក លោក Antony Blinken បាន​និយាយ​ថា លោក​បាន​សម្រេច​បន្ថែម​១០០​លាន​ដុល្លារ​ទៀត​នៅ​ក្នុង​ជំនួយ​ផ្គត់​ផ្គង់​អាវុធ និងសម្ភារ​យោធា​ដល់​អ៊ុយក្រែន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៩ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៩ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម