Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមណាស៊ីអាមេរិក និងអ៊ុយក្រែនលួចជជែកគ្នាតាម Telegram យ៉ាងសម្ងាត់

បានផុស

នៅ

អតីតវរសេនីយ៍ឯកនៃសេវាសន្តិសុខអ៊ុយក្រែន (SBU) លោក Vasily Prozorov បានប្រាប់សារព័ត៌មាន Sputnik ថា ក្រុមណាស៊ីរបស់អ៊ុយក្រែន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានឆាតជាលក្ខណៈឯកជននៅក្នុងបណ្ដាញ Telegram ។

លោក Vasily Prozorov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Prozorov បានឲ្យដឹងទៀតថា ពួកណាស៊ីអាមេរិកឈ្មោះ Kent McLellan និងមានឈ្មោះហៅក្រៅថា Bone Face ស្ថិតនៅក្នុងការជជែកនោះផងដែរ ហើយចំណុចសំខាន់ក្នុងឆាតនោះគឺថា កងវរសេនា Azov មិនប្រយុទ្ធឲ្យទាំងលោក Zelensky, អង្គការណាតូ ឬសហភាពអឺរ៉ុបឡើយ ។

លោក Prozorov បានបន្ថែមថា “ក្នុងការជជែកតាមឆាតនោះផងដែរ លោក McLellan ក៏បានប្រាប់អំពីកង្វះទឹក គ្រាប់កាំភ្លើង ក៏ដូចជាការក្បត់របស់ពួកគេចំពោះអ៊ុយក្រែន និងលោក Zelensky ផងដែរ ។

គួរបញ្ជាក់ថា លោក McLellan គឺជាសមាជិកនៃចលនាសង្គមនិយមជាតិរបស់សហរដ្ឋអាមេរិក (NSM) ហើយធ្លាប់បានបម្រើការជាអ្នកជ្រើសរើសទាហានសម្រាប់កងវរសេនា Azov ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចាំទេ អ្នកគប់ស្បែកជើងលើលោក George W. Bush ជាប់ពន្ធនាគារ ប៉ុន្មានឆ្នាំ? (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

សន្តិសុខសង្គម២៩ នាទីutes មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម