ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ពាក់ម៉ាសដល់ទៅ ២ ជាន់ការពារឆ្លងកូវីដ
បើយោងតាមវីដេអូដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើងកាលពីសប្ដាហ៍មុនថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ពាក់ម៉ាសរហូតដល់ទៅ ២ ជាន់ ពេលចុះទៅទីតាំងឱសថស្ថានក្នុងទីក្រុងព្យុងយ៉ាងដើម្បីការពារករណីឆ្លងកូវីដ ។

លោក គីម បានចុះទៅទីតាំងឱសថស្ថាននោះកាលពីថ្ងៃទី ១៦ ខែឧសភា ហើយបានពាក់ម៉ាសពេទ្យពីលើម៉ាស N95 ឬ KN95 ដែលផ្តល់ការការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគ ។
ទន្ទឹមនោះ មានតែលោក គីម ប៉ុណ្ណោះដែលអនុវត្តការការពារខ្លួនដ៏ល្អបែបនេះ ខណៈបុគ្គលិកថែទាំសុខភាពរបស់កូរ៉េខាងជើងពាក់ម៉ាសពេទ្យស្តើងៗ បើទោះបីជាពួកគេបំពេញការងារប្រថុយប្រថាន ដូចជាការបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងសាធារណៈ និងការពិគ្រោះជាមួយអ្នកជំងឺដែលមានរោគសញ្ញាគ្រុនក្ដៅក៏ដោយ ។

ខណៈកង្វះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ និងការព្យាបាល កូរ៉េខាងជើងកំពុងប្រើប្រាស់វិធីសាស្រ្តមិនធម្មតាដូចជា ឲ្យអ្នកជំងឺខ្ពុរមាត់ជាមួយទឹកអំបិល ផឹកតែស្លឹក និងលើកទឹកចិត្តឲ្យអ្នកជំងឺប្រើថ្នាំកាត់បន្ថយជំងឺគ្រុនក្ដៅដូចជា ថ្នាំ Ibuprofen និង Amoxicillin ក៏ដូចជាថ្នាំអង់ទីប៊ីយោទិចផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ ១៩ ដែលកំពុងកើនឡើងរបស់ខ្លួន ។
គួរបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ចាប់តាំងពីករណីឆ្លងកូវីដលើកដំបូងផ្ទុះឡើងនៅថ្ងៃទី ១២ ខែឧសភា ចំនួនករណីសង្ស័យជំងឺគ្រុនក្ដៅបានកើនឡើងដល់ជិត ២ លានករណី ខណៈមានអ្នកស្លាប់ ៦៥ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Korea Herald
ចុចអាន ៖ កូរ៉េខាងជើង រកឃើញព្រឹត្តិការណ៍ផ្ទុះឆ្លងកូវីដយ៉ាងធំសម្បើមបែបនេះ (មានវីដេអូ)

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង