Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺ​​អុត​​ស្វា​​រក​​ឃើញ​ដំបូង​​នៅ​​​អូស្ត្រាលី

បានផុស

នៅ

នៅ​ថ្ងៃ​សុក្រ​ ទី​២០ ខែ​ឧសភា​នេះ ប្រទេស​អូស្ត្រាលី​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ករណី​ជំងឺ​អុត​ស្វា (monkeypox) ​លើក​ដំបូង​ដែ​ល​ជា​អ្នក​វិល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​កាល​ពី​ពេល​ថ្មី​នេះ។

មន្ទីរ​សុខាភិបាលសុខភាព​រដ្ឋ Victoria បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ក្នុង​វ័យ​៣០​ឆ្នាំ​បាន​មក​ដល់​​ទី​ក្រុង Melbourne កាល​ពី​ថ្ងៃ​ចន្ទ​មាន​មេរោគ​ជំងឺ​អុត​ស្វា ខណៈ​ករណី​មួយ​ទៀត​​ត្រូវ​បាន​បញ្ជាក់​នៅ​ទី​ក្រុង​ស៊ីដនី ចំពោះ​បុរសអាយុ​៤០​ឆ្នាំ​ដែល​ទើប​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​សុខាភិបាល​បាន​​និយាយ​ថា បុរស​ទាំង​ពីរ​កើត​មាន​រោគ​សញ្ញា​ស្រាល បន្ទាប់​ពី​វិល​ត្រឡប់​ទៅ​ដល់​អូស្ត្រាលី​វិញ​ជា​មួយ​នឹង​រោគ​សញ្ញា​ជំងឺ​អុត​ស្វា។

«គ្រាន់​តែ​ដើម្បី​ធានា​ដល់​សហគមន៍ វាមិន​ដូច​ទៅ​នឹង​ជំងឺ​កូវីដ ឬ​ជំងឺ​ផ្តាសាយ​ឡើយ»។ ប្រធាន​មន្ទីរ​សុខាភិបាល​រដ្ឋ New South Wales លោក Kerry Chant បាន​ប្រាប់​អ្នក​កាសែត។

ករណី​​ជំងឺ​អុត​ស្វា​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ច្រើន​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​គឺ​អង់គ្លេស អ៉ីតាលី ព័រទុយហ្គាល អេស្ប៉ាញ កាណាដា និង​សហរដ្ឋ​អាមេរិក ហើយ​ឥឡូវ​នេះ​ឈាន​ចូល​អាស៊ី​គឺ​អូស្ត្រាលី។

ជំងឺ​អុត​ស្វាជា​វីរុស​ដែលបណ្តាល​ឲ្យ​​មាន​រោគ​សញ្ញា​ក្តៅ​ខ្លួន ក៏​​ដូចជាកន្ទួលរដិបរដុបប្លែកៗ។ វា​ជា​ទូទៅ​មានអាការ​ស្រាល ទោះ​ជា​មាន​ប្រភេទ​ចម្លង​ពីរ​សំខាន់គឺ ប្រភេទកុងហ្គោ ​​ដែល​ឈឺ​ធ្ងន់​ធ្ងរ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​​​​១០​% និង​ប្រភេទ​អាហ្វ្រិក​ខាង​លិច​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​តែ​១​%​។ ករណី​កើត​មាន​នៅ​ចក្រភព​អង់គ្លេស​ហោច​ណាស់​ត្រូវ​បាន​រាយការណ៍​ថា ជា​ប្រភេទ​អាហ្វ្រិក​ខាង​លិច។

លោក Jimmy Whitworth សាស្ត្រាចារ្យ​សុខភាពសាធារណៈ​នៅ​សាលា​​ពេទ្យ​អនាម័យ និង​ត្រូពិច​​ទី​ក្រុង​ឡុងដ៍ (LSHTM) បាន​លើក​ឡើង​ថា ៖«វា​មិន​ធម្មតា​ខ្លាំង។ ជា​ប្រវត្តិ មាន​ករណី​នាំ​ចេញ​តិច​តូច​ណាស់។ វា​បាន​កើត​ឡើង​តែ​​៨​ដង​ប៉ុណ្ណោះ​ពី​មុន​ក្នុង​ឆ្នាំ​នេះ»។

ប្រទេស​ព័រទុយហ្គាល់​មាន​ករណី​៥​នាក់​ដែល​ត្រូវ​បាន​បញ្ជាក់ និង​ប្រទេស​អេស្ប៉ាញ​មាន​២៣​ករណី។ គ្មាន​ប្រទេស​ណារាយការណ៍​ពី​ករណី​កើត​មាន​ពី​មុន​ទេ។

មេ​រោគ​នេះ​​​អាច​ឆ្លង​បាន​តាម​ការ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​។ ទាំង​ការ​សាយ​ភាយ​ចេញ​ពី​​សត្វ​ពាហនៈ និង​ជា​ទូទៅ​តិចរវាង​មនុស្ស។ វា​ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​​នៅ​ក្នុង​សត្វ​ស្វា​កាល​ពី​ឆ្នាំ​១៩៥៨ ដូច្នេះ​ហើយ​បាន​ជា​សត្វ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​ប្រភព​នៃ​ការ​ចម្លងសំខាន់។

ការ​ចម្លង​នៅ​ពេល​​នេះ​កំពុង​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ងឿ​ឆ្ងល់ ពី​ព្រោះ​ករណី​មួយ​ចំនួន​នៅ​អង់គ្លេស ​មាន​៩​ករណី​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​ឧសភា គឺ​មិន​ដឹងប្រភព​ទាក់​ទង​គ្នា​ពី​មួយ​ទៅ​មួយ​ឡើយ។ មាន​តែមួយ​ករណី​ប៉ុណ្ណោះ​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា​ជា​អ្នក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នីហ្សេរីយ៉ា។

ដូច្នេះ​ហើយ អ្នក​ជំនាញ​បាន​ព្រមាន​ថា ការ​ឆ្លង​កាន់​តែ​ទូលំទូលាយ ប្រសិន​បើ​ករណី​ឆ្លង​មិន​​ត្រូវ​បាន​រាយការណ៍។

ការ​ដាស​តឿន​របស់​ទី​ភ្នាក់​ងារ​សន្តិសុខ​សុខភាព​អង់គ្លេស​ក៏​បាន​គូស​បញ្ជាក់​ថា ករណី​រក​ឃើញ​ថ្មី​ៗ​នេះ​​គឺភាគ​ច្រើន​ក្នុង​ចំណោម​បុរស​ភេទ​ទី​៣ បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ផ្តល់​ដំបូន្មាន​ឲ្យ​​ក្រុម​មនុស្ស​ទាំង​នេះ​មាន​ការ​ប្រុង​ប្រយ័ត្ន។

អង្គការ​សុខភាពពិភព​លោក​បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា ឥឡូវ​នេះ អ្នកវិទ្យាសាស្ត្ររៀប​ចំ​វីរុស​នេះដើម្បីឲ្យ​​​​ឃើញ​ថាតើ​​​វា​មាន​ទាក់ទង​យ៉ាង​ណា។

សេណារីយ៉ូ​មួយ​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ករណី​កើន​ឡើង​​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​កើន​ឡើង ដោយសារ​ការ​រឹត​ត្បិត​ជំងឺ​កូវីដ-១៩​ត្រូវ​បាន​បញ្ចប់។

លោក​សាស្ត្រាចារ្យ Whitworth មាន​ប្រសាសន៍​ថា ៖«ទ្រឹស្តី​ការងារ​របស់​ខ្ញុំគឺ​​ថា វា​មាន​ច្រើន​នៅ​អាហ្វ្រិក​ខាង​លិច និងអាហ្វ្រិក​កណ្តាល​ ការ​ធ្វើ​ដំណើរកំពុង​បន្ត ហើយ​នោះ​ជា​មូលហេតុ​ដែល​យើង​ឃើញ​​ករណី​កើន​ឡើង»។

ជំងឺ​អុត​ស្វា​បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​រោគ​សាស្ត្រ​ដាក់​ការ​ប្រុង​ប្រយ័ត្ន ពី​ព្រោះវា​ស្ថិត​ក្នុង​សន្តាន​ជំងឺ​​អុត​ស្វាយ​ ទោះ​ជាវា​មិន​បណ្តាល​ឲ្យ​ឈឺ​ធ្ងន់​ក៏​ដោយ។

យោង​តាម​អ្នក​ស្រី Anne Rimoin សាស្ត្រាចារ្យ​រោគ​សាស្ត្រ​នៅ​សាកល​វិទ្យាល័យ UCLA ក្នុង​រដ្ឋ​កាលី​ហ្វញ៉ា បាន​លើក​ឡើង​ថា ជំងឺ​អុត​​ស្វាយ​ត្រូវ​បាន​លុប​បំបាត់​ដោយ​វ៉ាក់សាំង​ក្នុង​ឆ្នាំ​១៩៨០ ហើយ​ការ​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​រំសាយចោល។ ប៉ុន្តែវ៉ាក់សាំង​នោះ​ក៏​អាច​ប្រឆាំង​នឹង​ជំងឺអុត​ស្វា​ផង​ដែរ ​ដូច្នេះ​ការ​កាត់​បន្ថយយុទ្ធនាការ​​ចាក់​វ៉ាក់សាំង​អាច​ជា​កត្តា​បណ្តាល​ឲ្យ​ជំងឺ​អុត​ស្វា​ងើប​ឡើង​វិញ។

ប៉ុន្តែ​អ្នកជំនាញ​បាន​ដាស់តឿន​​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​មានការ​ភិតភ័យ​។

«បញ្ហា​នេះ​នឹង​មិន​បង្ក​ឲ្យ​មាន​ការ​រាត​ត្បាត​ទូទាំង​ប្រទេស​ដូច​ជា​ជំងឺ​កូវីដ​ទេ ប៉ុន្តែ​វា​ជា​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ធ្ងន់​ធ្ងរ​មួយ – ហើយ​យើង​ទាំង​អស់​គ្នា​គួរ​យក​ចិត្ត​ទុក​ដាក់»។ លោក Whitworth បាន​បញ្ជាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២៩ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម