ព័ត៌មានអន្ដរជាតិ
លោក Joe Biden ទៅដល់ប្រទេស កូរ៉េខាងត្បូងហើយ
ប្រធានាធិបតីអាមេរិកលោក Joe Biden បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃសុក្រទី២០ខែឧសភានេះ សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរបស់គាត់ ជាមួយលោកប្រធានាធិបតី Yoon Suk-yeol លើបញ្ហាជាច្រើន រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង និងហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

យន្តហោះ Air Force One របស់លោក Biden បានចុះចតនៅមូលដ្ឋានទ័ពអាកាស Osan ក្នុងទីក្រុង Pyeongtaek ដែលមានចម្ងាយ ៧០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល។
ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្វើដំណើរត្រង់ទៅកាន់រោងចក្រផលិតឈីប Samsung នៅក្នុងទីក្រុងនេះ ដើម្បីជួបជាមួយលោក Yoon និងទស្សនារោងចក្រនេះ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់។

ដំណើរទស្សនកិច្ចរបស់លោក Biden គឺធ្វើឡើងស្របពេលដែលទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ការសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើង ជិតកើតឡើង ហើយអាចនឹងកើតឡើងចំពេលដែលលោក Biden ស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ឬប្រទេសជប៉ុន ដែលជាជើងទីពីរនៃដំណើរទស្សនកិច្ចរបស់គាត់។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Biden ចាប់តាំងពីឡើងកាន់តំណែងមក ហើយដំណើរទស្សនកិច្ចនេះ ក៏កើតត្រឹមតែ១០ថ្ងៃផងដែរ បន្ទាប់ពីលោក Yoon ចូលកាន់តំណែង។

អ្នកទាំងពីរ នឹងជួបគ្នាម្តងទៀតនៅថ្ងៃសៅរ៍ សម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ដែល សម្ព័ន្ធមិត្ត និងតំបន់កំពុងប្រឈមមុខ។
ប្រធានបទកំពូល ក្នុងចំណោមប្រធានបទទាំងអស់មានដូចជា ការគំរាមកំហែងកាន់តែខ្លាំងឡើងនៃកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយភាគីទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីវិធីដើម្បីពង្រឹងការការពារ និងការទប់ស្កាត់រួមគ្នា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ YNA
ចុចអាន៖ កូរ៉េខាងជើង អាចបាញ់មីស៊ីល ICBM ពេលលោក Biden ធ្វើទស្សនកិច្ចនៅ កូរ៉េខាងត្បូង និងជប៉ុន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?