ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ឈប់ផ្គត់ផ្គង់ឧស្ម័នទៅ ហ្វាំងឡង់ ចាប់ពីថ្ងៃនេះទៅ
ក្រុមហ៊ុនថាមពលរដ្ឋហ្វាំងឡង់ Gasum បាននិយាយថា ប្រទេសរុស្ស៊ីនឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់ខ្លួនទៅប្រទេសហ្វាំងឡង់នៅថ្ងៃសៅរ៍ទី២១ខែឧសភានេះ។

ប្រទេសហ្វាំងឡង់ បានបដិសេធបង់ជាប្រាក់ រូបិ៍ល សម្រាប់ការផ្គត់ផ្គង់ ប៉ុន្តែការបញ្ឈប់នេះ ក៏កើតឡើងផងដែរ បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ហែលស៊ិនគី ប្រកាសដាក់ពាក្យចូលជាសមាជិកអង្គការណាតូ។
ក្រុមហ៊ុន Gasum និយាយថា រឿងនេះគឺពិតជាគួរឲ្យសោកស្តាយណាស់ ប៉ុន្តែនឹងមិនមានការរំខានដល់អតិថិជនឡើយ បន្ទាប់ពីការកាត់ផ្តាច់នៅម៉ោង ០៤:០០ ព្រឹក (ម៉ោងនៅ ហ្វាំងឡង់)។

ទោះបីជាមានការលុកលុយអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈក៏ដោយ ក៏រុស្ស៊ីនៅតែបន្តផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសអឺរ៉ុបជាច្រើន។
បន្ទាប់ពីមហាអំណាចលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញសង្រ្គាម រុស្ស៊ីបាននិយាយថា ប្រទេសអមិត្ត ត្រូវតែបង់ថ្លៃឧស្ម័នដោយប្រើរូបិយបណ្ណរុស្ស៊ី តែទង្វើនេះត្រូវបានសហភាពអឺរ៉ុបចាត់ទុកថាជាការគំរាមកំហែង។

ការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី គឺជាកត្តារួមចំណែក ក្នុងវិបត្តិឡើងថ្លៃទំនិញ ដែលអ្នកប្រើប្រាស់ជាច្រើនកំពុងប្រឈមមុខ។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ បាននាំចូលឧស្ម័នភាគច្រើនពីរុស្ស៊ី ប៉ុន្តែឧស្ម័នរួចចំណែក មិនដល់មួយភាគដប់ផងនៃការប្រើប្រាស់ថាមពលរបស់ប្រទេសនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទូរទស្សន៍រដ្ឋរុស្ស៊ី ថា ជម្លោះនៅអ៊ុយក្រែន គ្រាន់តែជាការហាត់សម សម្រាប់សង្គ្រាមលោក ជាមួយ ណាតូ ប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ