ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក ពិតជាពាក់ព័ន្ធក្នុងគម្រោងមន្ទីរពិសោធន៍ជីវសាស្ត្រនៅ អ៊ុយក្រែន
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃសុក្របានបើកកិច្ចប្រជុំលើកទី ៣ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ដើម្បីពិភាក្សាអំពីវត្តមានរបស់មន្ទីរពិសោធន៍ជីវសាស្ត្រយោធានៅក្នុងប្រទេសអ៊ុយក្រែន ។

លោក Vasily Nebenzy តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា “យើងខ្ញុំបន្តទទួលបានភស្តុតាងឯកសារគួរឲ្យព្រួយបារម្ភអំពីមន្ទីរពិសោធន៍ ហើយវាជាការពិតដែលក្រសួងការពារជាតិសហរដ្ឋអាមេរិកចូលរួមដោយផ្ទាល់ក្នុងការអនុវត្តគម្រោងជីវសាស្ត្រដ៏គ្រោះថ្នាក់ដែលមើលទៅដូចជាកម្មវិធីជីវសាស្ត្រយោធាសម្ងាត់នៅក្នុងប្រទេសអ៊ុយក្រែន” ។
លោកបន្តថា សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្តនៅអឺរ៉ុបខាងកើត និងនៅព្រំដែនភាគខាងលិចរបស់រុស្ស៊ី ។ វាគឺជាការគំរាមកំហែងពិតប្រាកដចំពោះសុវត្ថិភាពនៃប្រទេសរបស់យើង ក៏ដូចជាគំរាមកំហែដល់ពិភពលោកទាំងមូលផងដែរ ។

បើទោះជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិកនៅតែបដិសេធម្តងហើយម្តងទៀតថាមិនមានប្រតិបត្តិការមន្ទីរពិសោធន៍គីមី ឬជីវសាស្ត្រណាមួយនៅអ៊ុយក្រែនឡើយ ។
ទន្ទឹមនោះលោក Nebenzy ក៏បានចោទជាសំណួរទៅវិញថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកប្រមូលមេរោគពីទន្លេអ៊ុយក្រែន ហើយហេតុអ្វីបានជាអ្នកវិទ្យាសាស្ត្រអាមេរិកធ្វើការពិសោធន៍មនុស្សដោយសម្ងាត់ និងនាំចេញសំណាកមេរោគផ្សេងៗ? ។

ជាចុងក្រោយលោកបានស្នើសុំឲ្យមានការស៊ើបអង្កេតលើសកម្មភាពទាំងនេះដោយអនុលោមតាមអនុសញ្ញាអាវុធជីវសាស្ត្ររបស់អង្គការសហប្រជាជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Shanghai Eye
ចុចអាន ៖ ប្រព័ន្ធខែលការពារដែនអាកាសទំនើបបំផុតរបស់ រុស្ស៊ី ទៅដល់ដៃកងទ័ព នៅអ៊ុយក្រែនហើយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ