ព័ត៌មានអន្ដរជាតិ
លោក Zelensky ឲ្យ រុស្ស៊ី ត្រូវតែផ្ដល់សំណងដល់ជនរងគ្រោះ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវនៅក្នុងសារវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថាឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីធានាដល់ជនរងគ្រោះនៃសង្គ្រាមលុកលុយរបស់រុស្ស៊ីត្រូវបានផ្តល់សំណងសម្រាប់ការខាតបង់ដែលពួកគេទទួលរង ។

លោកបាននិយាយថា “រុស្ស៊ីគួរតែផ្តល់សំណងសម្រាប់អ្វីគ្រប់យ៉ាងដែលពួកគេបានបំផ្លាញនៅអ៊ុយក្រែន ហើយលោកបានទាមទារសំណងសម្រាប់ផ្ទះដែលត្រូវបានឆេះ រាល់សាលារៀន និងមន្ទីរពេទ្យដែលខូចខាត ហេដ្ឋារចនាសម្ព័ន្ធ និងសហគ្រាសដែលត្រូវបានបំផ្លាញទាំងអស់” ។
លោក Zelensky បានបន្ថែមថា “យើងនឹងអញ្ជើញប្រទេសដៃគូឲ្យចូលរួមកិច្ចព្រមព្រៀងពហុភាគី ហើយក្រោមកិច្ចព្រមព្រៀងបែបនេះ មូលនិធិ និងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលស្ថិតនៅក្រោមយុត្តាធិការនៃប្រទេសដៃគូត្រូវតែរឹបអូស ឬបង្កក ហើយបន្ទាប់ពីរឹបអូស ត្រូវបញ្ជូនទៅមូលនិធិពិសេសដើម្បីផ្ដល់ឲ្យជនរងគ្រោះទាំងអស់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ី ឲ្យទទួលបានសំណងសមរម្យ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ថា អាមេរិក ពិតជាពាក់ព័ន្ធក្នុងគម្រោងមន្ទីរពិសោធន៍ជីវសាស្ត្រយោធានៅ អ៊ុយក្រែន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?