Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសដំបូងគេលើលោក តម្រូវឲ្យធ្វើចត្តាឡីស័កជាកំហិត ចំពោះអ្នកកើតជំងឺ អុតស្វា (មានវីដេអូ)

បានផុស

នៅ

បែលហ្ស៊ិក បានក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលតម្រូវឲ្យអនុវត្តការធ្វើចត្តាឡីស័ករយៈពេល២១ ថ្ងៃជាកំហិតចំពោះអ្នកកើតជំងឺអុតស្វា ខណៈប្រទេសចំនួន១៤ បច្ចុប្បន្នបានបញ្ជាក់ពីការផ្ទុះឡើងនៃមេរោគនេះ។

One of the first known cases of the monkeypox virus are shown on a patient's hand on June 5, 2003, via a picture released by the Centers for Disease Control and Prevention
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរសុខាភិបាលបែលហ្ស៊ិកនិយាយថា អ្នកដែលឆ្លងវីរុសនេះ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេលបីសប្តាហ៍ បន្ទាប់ពីករណីចំនួនបី ត្រូវបានកត់ត្រានៅក្នុងប្រទេស។

ការឆ្លង ដែលករណីដំបូងត្រូវបានកត់ត្រាកាលពីថ្ងៃសុក្រទី២០ខែឧសភា សុទ្ធតែមានទំនាក់ទំនងជាមួយពិធីបុណ្យមួយក្នុងទីក្រុងកំពង់ផែ Antwerp។

ជំងឺអុតស្វា ជាធម្មតាកើតនៅតំបន់ត្រូពិចនៃភាគខាងលិច និងកណ្តាលទ្វីបអាហ្រ្វិក ហើយអាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លង។

A 2003 electron microscope image issued by the Centers for Disease Control and Prevention showing mature, oval-shaped monkeypox virions

ជាធម្មតា​ អុតស្វា មានលក្ខណៈស្រាល ដោយអ្នកជំងឺភាគច្រើនជាសះស្បើយក្នុងរយៈពេលពីរបីសប្តាហ៍ ទោះគ្មានការព្យាបាលក៏ដោយ។

យ៉ាងណាក្តី ជំងឺនេះអាចបង្ហាញថា ក៏មានគ្រោះថ្នាក់ដល់ជីវិតផងដែរ ខណៈការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ បានសម្លាប់អ្នកឆ្លងម្នាក់ក្នុងចំណោម ១០០ នាក់។

គួរបញ្ជាក់ថា ជំងឺដែលត្រូវបានរកឃើញដំបូងនៅក្នុងសត្វស្វាមួយនេះ អាចឆ្លងពីមនុស្សទៅមនុស្សតាមរយៈការទំនាក់ទំនងរាងកាយជិតស្និទ្ធ ក៏ដូចជាការរួមភេទផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO បញ្ជាក់ថា ពេលនេះអ្នកកើតជំងឺអុតស្វា កើនដល់ ៨០ករណី ក្នុងប្រទេសចំនួន ១១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៧ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១០ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៧ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម