Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! អាមេរិកអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងទី២ក្នុងសង្គ្រាមកូវីដ

បានផុស

នៅ

វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវបានរដ្ឋាភិបាលអាមេរិកអនុម័តថាជាវ៉ាក់សាំងទី២ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩របស់ប្រទេសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានអនុញ្ញាតឲ្យប្រើវ៉ាក់សាំងនេះ ប្រហែលមួយសប្តាហ៍បន្ទាប់ពីខ្លួនបានអនុម័តចំពោះវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech។

សហរដ្ឋអាមេរិកបានយល់ព្រមក្នុងការទិញវ៉ាក់សាំង Moderna ចំនួន២០០លានដូសហើយ៦លានដូសអាចនឹងត្រៀមដឹកជញ្ជូនរួចទៅហើយ។

ប្រទេសនេះមានករណីស្លាប់និងឆ្លងកូវីដខ្ពស់បំផុតនៅលើពិភពលោក។

យោងតាមសកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា មនុស្សចំនួន៣១១,៥២៩នាក់បានស្លាប់និង១៧,២៦៩,៥៤២នាក់ឆ្លងរោគ។

ក្រុមប្រឹក្សាផ្តល់យោបល់របស់ FDA កាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោត២០ទល់នឹង០ថា គុណប្រយោជន៍នៃវ៉ាក់សាំង Moderna គឺមានខ្ពស់ជាងហានិភ័យចំពោះអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅហើយការអនុញ្ញាតត្រូវបានយល់ព្រមនៅថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា)។

និយតករបានរាយការណ៍កាលពីដើមសប្តាហ៍នេះថា វ៉ាក់សាំងរបស់ Moderna មានសុវត្ថិភាពនិងមានប្រសិទ្ធភាព៩៤ភាគរយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អនុប្រធានាធិបតីអាមេរិក Mike Pence ចាក់វ៉ាក់សាំងផ្សាយផ្ទាល់តាមទូរទស្សន៍

ចុចអាន៖ រងទុក្ខដោយសារកូវីដហើយ ពេលនេះប្រជាជនអាមេរិកត្រូវស្លាប់ដោយសារព្យុះទឹកកកទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន ចុះរុះរើរបងស័ង្កសីមួយកន្លែងដើម្បីបើកជាផ្លូវមួយខ្សែបញ្ចៀសការកកស្ទះចរាចរណ៍

កីឡា១៧ នាទីutes មុន

កីឡាករថៃ Davis ​អាច​ប្រឈម​ការចាប់ខ្លួន បើ​ទៅលេង​នៅសិង្ហបុរី​ក្នុង​ពាន AFF Cup

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក វង្ស ពិសេន អរគុណកងទ័ពចិនដែលជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក

ព័ត៌មានជាតិ២៣ នាទីutes មុន

លោក លឹម តុងហួត ៖ App NoDrug បានផ្សព្វផ្សាយ និងបិតផ្សាយ នៅផ្សារកំរៀង និងច្រកទ្វារព្រំដែនអន្តរជាតិដូង

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

នាយករដ្ឋមន្ត្រី​ស៊ុយអែត ផ្អាក​កិច្ច​ប្រជុំ​កំពូល​នៅ​កូរ៉េ​ខាង​ត្បូង ក្រោយ​ភាព​វឹកវរ​រឿង​ច្បាប់​អាជ្ញាសឹក

Sokha Hotels

ព័ត៌មានពេញនិយម