Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក គ្រោងបញ្ជូនកងកម្លាំងពិសេសទៅកាន់ទីក្រុង កៀវ (មានវីដេអូ)

បានផុស

នៅ

មន្ត្រីយោធា និងមន្ត្រីការទូតអាមេរិក កំពុងពិភាក្សាគ្នាថាតើ ត្រូវបញ្ជូនកងកម្លាំងពិសេសទៅកាន់ទីក្រុងកៀវ ដើម្បីការពារស្ថានទូតដែលបើកឡើងវិញដែរឬក៏អត់។ 

This image has an empty alt attribute; its file name is 60777846_403.jpg

សំណើមួយ នឹងបង្ខំឲ្យរដ្ឋបាលលោក Biden ជ្រើសរើសរវាងការបង្កើនវត្តមានយោធានៅក្នុងតំបន់ជម្លោះ និងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកការទូតអាមេរិក។

យោងតាមមន្ត្រីក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ផែនការចុងក្រោយ មិនទាន់ ដាក់ជូនប្រធានាធិបតី Joe Biden នៅឡើយទេ។

ប្រសិនបើប្រធានាធិបតីចុះហត្ថលេខាលើសំណើនេះមែននោះ កងទ័ពនឹងត្រូវដាក់ពង្រាយសម្រាប់តែការការពារខ្លួន និងការពារស្ថានទូត ដែលស្ថិតនៅក្នុងរយៈចម្ងាយបាញ់មីស៊ីលរបស់រុស្ស៊ីប៉ុណ្ណោះ។

US troops prepare to rescue Americans from Ukraine if Putin invades in plan  to AVOID a Kabul mess | Daily Mail Online

ទង្វើនេះ នឹងនាំឲ្យមានវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន ផ្ទុយពីការធានាលើកមុនរបស់លោក Biden ដែលថា គ្មានកងទ័ពអាមេរិកណាម្នាក់ នឹងត្រូវបានបញ្ជូនទៅក្នុងប្រទេសអ៊ុយក្រែន នោះទេ។

ស្របពេលជាមួយគ្នានោះ សេតវិមានកំពុងព្យាយាមធ្វើឲ្យមានតុល្យភាពរវាងតម្រូវការដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានលើបុគ្គលិកអាមេរិក និងការមានកម្លាំងគ្រប់គ្រាន់ដើម្បីរំដោះពួកគេចេញ ប្រសិនបើការប្រយុទ្ធផ្ទុះឡើងនៅក្នុងទីក្រុងកៀវ៕

សូមទស្សនាវីដេអូ

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ រុស្ស៊ី ឈប់ផ្គត់ផ្គង់ឧស្ម័នទៅ ហ្វាំងឡង់ ចាប់ពីថ្ងៃនេះទៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម