ព័ត៌មានអន្ដរជាតិ
ទោះកំពុងផ្ទុះជំងឺគ្រុនក្ដៅ តែ កូរ៉េខាងជើង នៅតែប្រារព្ធពិធីបុណ្យសព សេនាប្រមុខរបស់លោក គីម ជុនអ៊ុន
ប្រទេសកូរ៉េខាងជើងនៅតែប្រារព្ធពិធីបុណ្យសពដល់មន្ត្រីយោធាកំពូលម្នាក់ បើទោះបីជាប្រទេសនេះកំពុងផ្ទុះជំងឺ “គ្រុនក្តៅ” ក៏ដោយ ។

កាសែត Rodong Shinmun របស់គណបក្សពលករដែលកំពុងកាន់អំណាចបានរាយការណ៍ថា នៅថ្ងៃចន្ទនេះប្រទេសកូរ៉េខាងជើងបានបញ្ជាក់ពីករណីសង្ស័យឆ្លងកូវីដដល់ទៅជាង ១៦៧,០០០ ករណី ។
កាសែត Rodong Shinmun បាននិយាយថា បើទោះជាយ៉ាងនេះក្ដីការប្រារព្ធពិធីបុណ្យសពសម្រាប់លោក Hyon Chol Hae សេនាប្រមុខនៃកងទ័ពប្រជាជនកូរ៉េនៅតែធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយមានការចូលរួមពីមេដឹកនាំលោក គីម ជុងអ៊ុន ផងដែរ ។

ទន្ទឹមនោះលោក គីម ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យសពនេះបាននិយាយថា ព្រលឹងដ៏ថ្លៃថ្នូរបស់លោក Hyon នឹងរស់នៅជាមួយនឹង “ការពង្រឹង និងការអភិវឌ្ឍន៍ដ៏អស្ចារ្យ” នៃយោធានៃប្រទេសរបស់យើង ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះកូរ៉េខាងជើងបានកត់ត្រាករណីសង្ស័យឆ្លងកូវីដរហូតទៅជាង ២.៨ លាននាក់ និងមានអ្នកស្លាប់ ៦៥ នាក់ ចាប់តាំងពីផ្ទុះឡើងកាលពីចុងខែមេសា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ្នកជំនាញថា ប្រជាជន កូរ៉េខាងជើង ស្ទើរតែទាំងអស់នឹងឆ្លងកូវីដ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់