ព័ត៌មានអន្ដរជាតិ
លោក Biden ប្តេជ្ញាឆ្លើយតបផ្នែកយោធា បើចិនលុកលុយ តៃវ៉ាន់
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃចន្ទទី២៣ខែឧសភានេះថា លោកប្តេជ្ញាប្រើប្រាស់កម្លាំងដើម្បីការពារកោះតៃវ៉ាន់ ហើយថា សហរដ្ឋអាមេរិកឈរជាមួយប្រទេសផ្សេងទៀតដើម្បីធ្វើឲ្យប្រាកដថា ប្រទេសចិនមិនអាចប្រើប្រាស់កម្លាំងនៅកោះតៃវ៉ាន់បានឡើយ។

លោកបានបន្ថែមថា ចិនកំពុងបង្កគ្រោះថ្នាក់នៅតៃវ៉ាន់ ដោយបញ្ជូនយន្តហោះកៀកនឹងកោះ។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការការពាររបស់ប្រទេសជប៉ុន។

លោក Biden បានធ្វើការកត់សម្គាល់បែបនេះ នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំរបស់គាត់ជាមួយនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio ក្នុងទីក្រុងតូក្យូ នៅថ្ងៃចន្ទ។
លោកប្រធានាធិបតីបាននិយាយថា សម្ព័ន្ធភាពអាមេរិក-ជប៉ុន គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងវិបុលភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកជាយូរមកហើយ។

លោកនិយាយថា ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ឬ IPEF នឹងត្រូវបានដាក់ឲ្យដំណើរការនៅពេលក្រោយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនក្នុងតំបន់។
លោក Biden ក៏បានលើកឡើងផងដែរថា ប្រទេសជប៉ុនកំពុងធ្វើការជាមួយដៃគូ G7 ផ្សេងទៀត ដើម្បីឲ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទទួលខុសត្រូវចំពោះសង្គ្រាមនៅអ៊ុយក្រែន និងក្រោកឈរឡើងសម្រាប់តម្លៃលទ្ធិប្រជាធិបតេយ្យរួមគ្នា៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ចិន ព្រមាននាវាចម្បាំងអាមេរិក ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោយក្រុងប៉េកាំង ធ្វើសមយុទ្ធ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?