ព័ត៌មានអន្ដរជាតិ
មេទ័ពលោក Putin បញ្ចេញវីដេអូដឹកអ្នកប្រយុទ្ធ អ៊ុយក្រែន ដែលចុះចាញ់ នៅរោងចក្រដែក Azovstal
មេដឹកនាំតំបន់ Chechen នៃប្រទេសរុស្ស៊ីលោក Ramzan Kadyrov បានបង្ហោះលើឆានែល Telegram របស់គាត់កាលពីថ្ងៃអាទិត្យបង្ហាញពីការដឹកជញ្ជូនក្រុមសកម្មប្រយុទ្ធ Azov ដោយរូបលោកផ្ទាល់ បន្ទាប់ពីពួកគេសុំចុះចាញ់ ។

ដំបូងឡើយវីដេអូនេះបង្ហាញពីលោក Kadyrov កំពុងមើលការអង្វររបស់ពួកសកម្មប្រយុទ្ធ Azov ដែលបានចុះចាញ់នៅរោងចក្រដែក Azovstal របស់ទីក្រុង Mariupol ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកវីដេអូនោះក៏បង្ហាញឲ្យឃើញលោក Kadyrov កំពុងបើកឡានក្រុងដឹកពួកសកម្មប្រយុទ្ធដែលត្រូវបានចាប់ខ្លួនទៅកាន់រដ្ឋធានី Grozny នៃសាធារណរដ្ឋ Chechen ។
នៅក្នុងវីដេអូនោះដែរលោក Kadyrov ក៏បានប្រាប់ពួកសកម្មប្រយុទ្ធថា “កន្លែងឈប់បន្ទាប់របស់ពួកគេគឺនៅទីក្រុង Grozny ហើយពួកគេគួរតែទទួលទោសតាមច្បាប់ផងដែរសម្រាប់អំពើឃោរឃៅទាំងអស់ដែលបានប្រព្រឹត្តប្រឆាំងនឹងប្រជាជនស៊ីវិល” ។

ពាក់ព័ន្ធនឹងការសុំចុះចាញ់នេះផងដែរ កន្លងមកលោក Kadyrov ដែលជាមេទ័ពរបស់លោក Vladimir Putin បានបង្ហាញពីជំហរ ក៏ដូចជាលទ្ធភាពនៃការដោះដូរអ្នកទោសសង្គ្រាម និងបុគ្គលិកយោធាពីកងវរសេនាតូច Azov ផងដែរ ប៉ុន្តែចំពោះក្រុមមនោគមវិជ្ជា Bandera វិញ ពួកគេមិនអាចដោះដូរបានទេទោះក្នុងកាលៈទេសៈណាក៏ដោយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ