ព័ត៌មានអន្ដរជាតិ
ឆេះសាឡាងដឹកអ្នកដំណើរ ១៣៤ នាក់នៅ ហ្វីលីពីន ស្លាប់ច្រើននាក់
ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សចំនួន ៧ នាក់បានស្លាប់ បន្ទាប់ពីសាឡាងល្បឿនលឿនដែលដឹកមនុស្សចំនួន ១៣៤ នាក់នៅក្នុងប្រទេសហ្វីលីពីនបានឆាបឆេះ ខណៈអ្នកដំណើរ ៧ នាក់ផ្សេងទៀតនៅតែបាត់ខ្លួននៅឡើយ ។
សាឡាងនេះបានឆេះមុននឹងទៅដល់កំពង់ផែ Real ក្នុងខេត្ត Quezon ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីម៉ានីល បន្ទាប់ពីបានចាកចេញពីកោះ Polilio នៅម៉ោង ៥ ព្រឹកម៉ោង ។
ឆ្មាំឆ្នេរសមុទ្របាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ត្រី ៥ នាក់ និងបុរស ២ នាក់បានស្លាប់ ខណៈពេលដែលអ្នកដំណើរ ១២០ នាក់ត្រូវបានជួយសង្គ្រោះ ហើយ ២៣ នាក់ក្នុងចំណោមពួកគេបានរងរបួស ។
រូបភាពដែលបានចែករំលែកដោយឆ្មាំឆ្នេរសមុទ្របានបង្ហាញឲ្យឃើញពីអ្នកដំណើរពាក់អាវពងនៅសមុទ្ររង់ចាំការជួយសង្គ្រោះ ខណៈដែលអ្នកខ្លះត្រូវបានបញ្ជូនទៅកាន់កន្លែងសុវត្ថិភាពដោយកប៉ាល់ដឹកទំនិញនៅក្នុងតំបន់នោះ ក្រោយអគ្គីភ័យ និងផ្សែងហុយពេញសាឡាងដឹកអ្នកដំណើរកម្ពស់ ២ ជាន់មួយនេះ ។
ចំណែកមូលហេតុនៃការឆេះនេះមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែហ្វីលីពីនដែលជាប្រជុំកោះជាង ៧,៦០០ កោះ មានកំណត់ត្រាមិនល្អឡើយសម្រាប់សុវត្ថិភាពដែនសមុទ្រ ដោយសារភាគច្រើនសាឡាងរបស់ពួកគេតែដាក់មនុស្សច្រើនកកកុញ និងមានអាយុកាលច្រើនឆ្នាំជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ