Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជំរុញប្រជាជន កុំទទួលទានសាច់សត្វព្រៃ ដើម្បីការពារជំងឺអុតស្វា

បានផុស

នៅ

ប្រទេសថៃ បានជំរុញឲ្យប្រជាជន ចៀសវាងការទទួលទានសាច់សត្វព្រៃ និងកុំនាំចូលសត្វមកពីប្រទេសមួយចំនួន បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺអុតស្វា (Monkeypox) នាពេលថ្មីៗនេះ។

This image has an empty alt attribute; its file name is 1005-monkeypox-1024x767.jpg

នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​បាន​ទទួល​ស្គាល់​ពី​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ជំងឺអុត​ស្វា​ ប៉ុន្តែ​ទទូច​ថា ​មិន​មាន​ករណី​ជំងឺ​នេះ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​ទេ។

រដ្ឋាភិបាល​បាន​ណែនាំដល់​ក្រសួង​សុខាភិបាល​សាធារណៈ ​និង​មជ្ឈមណ្ឌល​បញ្ជា​ការ​វិបត្តិ​សុខភាព​សាធារណៈ​ ឲ្យមានការ​ប្រុង​ប្រយ័ត្ន ហើយ​និយាយ​ថា ​ខ្លួន​នឹង​ត្រួត​ពិនិត្យ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេសដែលមាន​គ្រោះថ្នាក់។

This image has an empty alt attribute; its file name is monkeypox_world_health_organisation.jpg

អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា​ ជំងឺអុតស្វាប្រហែល ៩០ករណី ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក ហើយ ៥០ ករណីមកពីប្រទេសចំនួន ១១ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ករណីទីមួយ ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស លើអ្នកធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា កាលពីចុងខែមេសា។

អ្នកជំងឺអុតស្វា ត្រូវបានរកឃើញនៅក្នុងប្រទេសជាច្រើន រួមមានអង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ស៊ុយអែត សហរដ្ឋអាមេរិក កាណាដា អូទ្រីស អ៊ីស្រាអែល ហូឡង់ ស្វីស និងក្រិកផងដែរ។

This image has an empty alt attribute; its file name is 103598601_m0501256-monkeypox_virus_particle_tem-spl-1.jpg

មុននេះ WHO និយាយថា ខ្លួនគិតទុកជាមុនថា នឹងអាចរកឃើញករណីជំងឺអុតស្វាបន្ថែមទៀត ខណៈដែលខ្លួនពង្រីកការឃ្លាំមើលនៅតាមបណ្តាប្រទេសនានា។

ព័ត៌មានដែល WHO ដឹងច្បាស់នាពេលបច្ចុប្បន្នបង្ហាញថា ការឆ្លងពីមនុស្សទៅមនុស្ស កំពុងកើតឡើងក្នុងចំណោមអ្នកដែលមានទំនាក់ទំនងរាងកាយជិតស្និទ្ធជាមួយករណី ចេញរោគសញ្ញា។ ជំងឺបានឆ្លងចូលខ្លួនមនុស្សជាទម្រង់ផ្លូវភេទ ជាទម្រង់ប្រដាប់បន្តពូជ ហើយកំពុងរីករាលដាលដូចទៅនឹងជំងឺឆ្លងតាមផ្លូវភេទផ្សេងទៀត ដែលបានពង្រីកការចម្លងរបស់ខ្លួននៅជុំវិញពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ WHO ព្រមានថា ករណីជំងឺអុតស្វា នឹងកើនឡើងកាន់តែច្រើន ទូទាំងពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម