ព័ត៌មានអន្ដរជាតិ
នូវែលសេឡង់ បញ្ជូនទាហានទៅអង់គ្លេស ដើម្បីបង្វឹកកងទ័ព អ៊ុយក្រែន
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បាននិយាយថា ប្រទេសរបស់លោកស្រីនឹងដាក់ពង្រាយកងកម្លាំងការពារជាតិចំនួន ៣០ នាក់បន្ថែមទៀតទៅកាន់ចក្រភពអង់គ្លេស ដើម្បីជួយបណ្តុះបណ្តាលសមភាគីអ៊ុយក្រែន។

លោកស្រី Ardern លើកឡើងថា ទាហានទាំងនោះ នឹងជួយបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ពីរបៀបប្រើប្រាស់កាំភ្លើងធុនស្រាល L119 (១០៥មិល្លីម៉ែត្រ)។
លោកស្រីនិយាយថា “យើងសូមបញ្ជាក់ច្បាស់ៗថា ពេញមួយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន, ការវាយប្រហារលើជីវិតជនស្លូតត្រង់ និងអធិបតេយ្យភាពរបស់ប្រទេសមួយផ្សេងទៀតគឺជារឿងខុសឆ្គង ហើយការឆ្លើយតបរបស់យើង មិនមែនត្រឹមតែថ្កោលទោសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រជាក់ស្តែងដល់អ៊ុយក្រែនផងដែរ”។

យោងតាមលោកស្រីនាយករដ្ឋមន្ត្រី, ទាហានទាំងនោះ នឹងត្រូវឈរជើងក្នុងចក្រភពអង់គ្លេសរហូតដល់ចុងខែកក្កដា ហើយនឹងបង្វឹកកងទ័ពអ៊ុយក្រែនចំនួន ២៣០ នាក់។
លោកស្រីអះអាងថា “ការគាំទ្រថ្មីនេះ គឺបន្ថែមពីលើជំនួយដ៏ទូលំទូលាយ ដែលយើងបានផ្តល់រួចទៅហើយដល់អ៊ុយក្រែន ដោយរួមមានផ្នែកយោធា មនុស្សធម៌ ផ្លូវច្បាប់ និងទិដ្ឋភាពផ្សេងទៀតនៃជម្លោះ។ យើងនឹងបន្តតាមដានស្ថានភាព ហើយនឹងធ្វើការរួមគ្នាជាមួយដៃគូរបស់យើង ដើម្បីធានាថា យើងបន្តធ្វើការរួមចំណែកប្រកបដោយអត្ថន័យ និងមានប្រសិទ្ធភាព”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ អាមេរិក គ្រោងបញ្ជូនកងកម្លាំងពិសេសទៅកាន់ទីក្រុង កៀវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន