ព័ត៌មានអន្ដរជាតិ
ទីក្រុងភាគខាងកើតមួយទៀតរបស់ អ៊ុយក្រែន ស្ទើរតែ ១០០ ភាគរយ ធ្លាក់ក្នុងកណ្ដាប់ដៃ រុស្ស៊ី
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា ឥឡូវនេះកងកម្លាំងរុស្ស៊ីបានគ្រប់គ្រងទីក្រុង Luhansk ភាគខាងកើតអ៊ុយក្រែន ៩៥ ភាគរយហើយ ។

ប៉ុស្តិ៍ទូរទស្សន៍ Zvezda ដែលគ្រប់គ្រងដោយក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា រហូតមកដល់ពេលនេះកងកម្លាំងរបស់អ៊ុយក្រែនសល់តែទីក្រុងភាគខាងកើតចំនួន ២ ប៉ុណ្ណោះដែលស្ថិតក្នុងកណ្ដាប់ដៃខ្លួន ។
ប៉ុស្តិ៍ទូរទស្សន៍ Zvezda បានរាយការណ៍ថា ទីក្រុងភាគខាងកើតដែលនៅសល់សម្រាប់អ៊ុយក្រែនគ្រប់គ្រងនោះគឺមានទីក្រុង Severodonetsk និងទីក្រុង Lysychansk ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀ ពូទីន ហៅថា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៣ ខែមកហើយ បន្ទាប់ពីទីក្រុងមូស្គូបើកការវាយលុកលើទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ មេទ័ពលោក Putin បញ្ចេញវីដេអូដឹកអ្នកប្រយុទ្ធ អ៊ុយក្រែន ដែលចុះចាញ់ នៅរោងចក្រដែក Azovstal

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ