Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការអ៊ុយក្រែន ដាក់ទោសទាហានរុស្ស៊ី ជាប់គុកមួយជីវិត ពីបទសម្លាប់ជនស៊ីវិលម្នាក់ (មានវីដេអូ)

បានផុស

នៅ

នៅឯការកាត់ក្តីឧក្រិដ្ឋកម្មសង្គ្រាមលើកដំបូងចាប់តាំងពីការលុកលុយ តុលាការក្នុងប្រទេសអ៊ុយក្រែន បានកាត់ទោសមេបញ្ជាការរថក្រោះរុស្ស៊ីម្នាក់ឲ្យជាប់គុកអស់មួយជីវិត ពីបទសម្លាប់ជនស៊ីវិលម្នាក់។

This image has an empty alt attribute; its file name is A-court-in-Ukraine-sentenced-Russian-military-Vadim-Shishimarin-to-800x445-1.webp

ទាហានដែលចាប់ខ្លួនបានឈ្មោះ Vadim Shishimarin ត្រូវបានកាត់ទោសពីបទសម្លាប់លោក Oleksandr Shelipov អាយុ ៦២ ឆ្នាំនៅក្នុងភូមិ Chupakhivka ភាគខាងជើងឆៀងខាងកើត ប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៨ ខែកុម្ភៈ។

គាត់សារភាពថា ពិតជាបានបាញ់សម្លាប់លោក Shelipov មែនប៉ុន្តែនិយាយថា គាត់បានធ្វើសកម្មភាពតាមបញ្ជាប៉ុណ្ណោះ។

This image has an empty alt attribute; its file name is 124802373_tv075969874.jpg

ស្របពេលជាមួយគ្នានោះដែរ ឧក្រិដ្ឋកម្ម​សង្គ្រាម​ជាច្រើនករណី​ទៀត​ដែល​គេ​ចោទ​ប្រកាន់ កំពុង​​ស៊ើបអង្កេត​ដោយ​អ៊ុយក្រែន។

ក្នុងការដាក់ទោសមួយជីវិត ចៅក្រម Serhiy Agafonov បាននិយាយថា Shishimarin អាយុ ២១ ឆ្នាំបានអនុវត្តអំពើឧក្រិដ្ឋកម្ម តាមការបញ្ជាពីទាហានដែលមានឋានៈខ្ពស់ជាង។

This image has an empty alt attribute; its file name is 124885601_hi076223801.jpg

លោកនិយាយថា “ដោយសារឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តគឺជាឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិភាព សន្តិសុខ មនុស្សជាតិ និងសណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិ តុលាការមិនមើលឃើញលទ្ធភាពនៃការដាក់ទោសជាប់គុក រយៈពេលខ្លីជាងនេះនោះទេ”។

គួរបញ្ជាក់ថា ទីក្រុងមូស្គូតែងតែបដិសេធថា កងទ័ពរបស់ខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលនោះទេ ថ្វីបើមានភស្តុតាងក៏ដោយ ហើយអ៊ុយក្រែននិយាយថា ឧក្រិដ្ឋកម្មជាង ១១ ០០០ ករណីអាចនឹងកើតឡើង៕

សូមទស្សនាវីដេអូ

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ នូវែលសេឡង់ បញ្ជូនទាហានទៅអង់គ្លេស ដើម្បីបង្វឹកកងទ័ព អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៧ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម