ព័ត៌មានអន្ដរជាតិ
WHO៖ គ្មានភស្តុតាងណាបង្ហាញថា ជំងឺអុតស្វាមានការបំប្លែងខ្លួន
អង្គការសុខភាពពិភពលោក (WHO) មិនមានភស្តុតាងអ្វីមួយដែលបញ្ជាក់ថា វីរុសអុតស្វាមានការបំប្លែងខ្លួននោះទេ។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារពិភពលោកបាននិយាយកាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ ដោយកត់សំគាល់ថា ជំងឺឆ្លងដែលកើតមាននៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាលមាននិន្នាការមិនប្រែប្រួលឡើយ។
លោក Rosamund Lewis ប្រធានលេខាធិការដ្ឋានជំងឺអុតស្វាយដែលជាផ្នែកមួយនៃកម្មវិធីគ្រាអាសន្នរបស់ WHO បានប្រាប់អ្នកកាសែតថា ការប្រែប្រួលជាធម្មតាមានទំនោទាបណាស់ចំពោះវីរុសនេះ ទោះជាការចាត់ថ្នាក់ហ្សែននៃករណីកើតឡើងនឹងជួយជូនដំណឹងដល់ការយល់ដឹងអំពីការផ្ទុះឡើងនាពេលបច្ចុប្បន្ន។
អ្នកជំនាញសុខភាពតាមដានទាក់ទងនឹងការប្រែប្រួលដែលអាចធ្វើឲ្យវីរុសនេះងាយឆ្លង ឬធ្ងន់ធ្ងរ។ ករណីកើតឡើងជាង១០០ត្រូវបានសង្ស័យ និងបញ្ជាក់ថ្មីៗនេះនៅអឺរ៉ុប និងអាមេរិកគឺមិនមានអាការធ្ងន់ធ្ងរទេ។ អ្នកស្រី Maria van Kerkhove ប្រធានផ្នែកជំងឺកើតឡើង និងជំងឺឆ្លងពីសត្វទៅមនុស្ស ព្រមទាំងជាប្រធានផ្នែកបច្ចេកទេសជំងឺកូវីដ-១៩របស់ WHO បាននិយាយ។
អ្នកស្រីបន្តថា ៖«នេះជាស្ថានភាពដែលអាចទប់ស្កាត់បាន ជាពិសេសនៅអឺរ៉ុប។ ប៉ុន្តែយើងមិនអាចមិនខ្វល់ចំពោះអ្វីដែលកំពុងកើតឡើងនៅអាហ្វ្រិក ដ៏ចជាប្រទេសផ្សេងៗទៀតទេ»។
អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការផ្ទុះជំងឺអុតស្វាកំពុងកើតឡើងក្នុងប្រទេសដែលវីរុសមិនមានចរាចរណ៍ជាប្រចាំ។ អ្នកវិទ្យាសាស្ត្រកំពុងស្វែងយល់ពិភពប្រភពនៃជំងឺនេះ និងថាតើអ្វីទៅដែលមេរោគនេះប្រែប្រួល។
អង្គការសុខភាពពិភពលោកកំពុងស្នើសុំឱ្យគ្លីនិកសើស្បែក និងសេវាថែទាំសុខភាពបឋម ក៏ដូចជាគ្លីនិកសុខភាពផ្លូវភេទ ប្រុងប្រយ័ត្នចំពោះករណីដែលអាចកើតមាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត