ព័ត៌មានអន្ដរជាតិ
ប្រមុខចារកម្មយោធាអ៊ុយក្រែនអះអាងថា លោក ពូទីន រួចជីវិតពីការប៉ុនប៉ងធ្វើឃាត (មានវីដេអូ)
យោងតាមការចុះផ្សាយរបស់ Business Insider, មន្ត្រីចារកម្មយោធាកំពូលរបស់អ៊ុយក្រែនបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាត ដោយការប៉ុនប៉ងនោះបានកើតឡើង មិនយូរប៉ុន្មានបន្ទាប់ពីរុស្ស៊ី លុកលុយអ៊ុយក្រែន។

ព័ត៌មានទាក់ទិននឹងការអះអាងរបស់លោក Kyrylo Budanov អំពីការប៉ុនប៉ងធ្វើឃាតលោក ពូទីន ត្រូវបានចុះផ្សាយដោយសារព័ត៌មានជាច្រើននៅលើពិភពលោក រួមមានដូចជា Business Insider, New York Post, Daily Mail, South China Morning Post, Sky News, Express, Telegraph និងគេហទំព័រល្បីៗជាច្រើនទៀត។
លោក Kyrylo Budanov បានប្រាប់កាសែតអ៊ុយក្រែន Ukrayinska Pravda ថា នៅក្នុងខែមីនា មានការប៉ុនប៉ងធ្វើឃាតលោក ពូទីន។

លោក Budanov បាននិយាយថា “មានការប៉ុនប៉ងធ្វើឃាតលោកពូទីនពិតមែន។ គាត់ថែមទាំងត្រូវបានវាយប្រហារ ដោយអ្នកតំណាងតំបន់ Caucasus ទៀតផង។ នេះមិនមែនជាព័ត៌មានសាធារណៈទេ។ នោះជាការប៉ុនប៉ងមិនបានសម្រេចទាំងស្រុង ប៉ុន្តែពិតជាបានកើតឡើងមែន ប្រហែល២ខែមុន។ មិនមានការផ្សព្វផ្សាយជាសាធារណៈអំពីព្រឹត្តិការណ៍នោះទេ ប៉ុន្តែវាបានកើតឡើង។
ស្របពេលជាមួយគ្នានោះ លោក Anton Gerashchenko មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ុយក្រែនក៏បានចែករំលែកការលើកឡើងរបស់លោក Budanov នៅលើ Telegram របស់គាត់ ផងដែរ។
គួរបញ្ជាក់ថា Caucasus គឺជាតំបន់ភូមិសាស្ត្រដ៏ធំមួយ។ តំបន់នេះ រួមមានទឹកដីរុស្ស៊ីមួយចំនួន រួមទាំង North Ossetia-Alania និង Chechnya ក៏ដូចជារដ្ឋដែលធ្លាប់ជាផ្នែករបស់សហភាពសូវៀតដូចជា ហ្សកហ្ស៊ី និង អាស៊ែបៃហ្សង់ ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ រុស្ស៊ី បង្ហាញយុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ របស់ខ្លួន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ