Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានពីការគំរាមកំហែង នៃការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បាននិយាយនៅក្នុងកិច្ចប្រជុំ រដ្ឋជាសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ថា មានការគំរាមកំហែងពិតប្រាកដនៃការផលិតអាវុធនុយក្លេអ៊ែររបស់អ៊ុយក្រែន និងមធ្យោបាយចែកចាយអាវុធទាំងនោះ។

This image has an empty alt attribute; its file name is Sergei-Shoigu-scaled-1-1024x576.jpg
រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu

រដ្ឋមន្ត្រីការពារជាតិរូបនេះនិយាយថា ទីក្រុងមូស្គូ​ បានទទួលភ័ស្តុតាងរួចហើយដែលបង្ហាញថា ទីក្រុងកៀវបានរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ ដោយចូលរួមក្នុងការអភិវឌ្ឍន៍អាវុធប្រល័យលោកប្រភេទមួយផ្សេងទៀត។

លោកបានបន្ថែមថា “បណ្តាញនៃមន្ទីរពិសោធន៍ជីវសាស្រ្តជាង ៣០ ដែលពាក់ព័ន្ធនឹងកម្មវិធីជីវសាស្ត្រយោធាសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ ការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ទាំងនេះ ត្រូវបានអនុវត្តដោយសម្ងាត់ រំលោភលើកាតព្វកិច្ចអន្តរជាតិ”។

This image has an empty alt attribute; its file name is 14001219000426_Test_PhotoN.jpg

តាមការកត់សម្គាល់របស់លោក Shoigu, សមាសធាតុនៃអាវុធជីវសាស្រ្ត ត្រូវបានផលិតនៅជិតព្រំដែនរុស្ស៊ី។ វិធីសាស្រ្ត ធ្វើឲ្យស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសរុស្ស៊ីអស្ថិរភាព ក៏ត្រូវបានសិក្សានៅក្នុងមន្ទីរពិសោធន៍ទាំងនេះផងដែរ។

ក្នុងអំឡុងកិច្ចប្រជុំ CSTO, ក្រសួងការពារជាតិរុស្ស៊ី បានសង្កត់ធ្ងន់ថា បណ្តាប្រទេសលោកខាងលិចបានរៀបចំជាបន្ទាន់ នូវការផ្គត់ផ្គង់អាវុធសាហាវៗ ក៏ដូចជាយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតជាសកលដ៏ធំមួយផងដែរ ដោយសារភ័យខ្លាចថា កងកម្លាំងអ៊ុយក្រែននឹងបរាជ័យ។ លោក​បាន​ចែករំលែក​ថា ​ទាហាន​ស៊ីឈ្នួល ​៦០០០​នាក់ ​បាន​មក​ដល់​ប្រទេស​អ៊ុយក្រែន​ក្នុង​គោលបំណង​ដូចគ្នានេះ​។

This image has an empty alt attribute; its file name is russia-military-nuclear-icbm-missile.jpg

លោក Shoigu ថែមទាំងបានចោទប្រកាន់ណាតូផងដែរថា កំពុងព្យាយាមប្រែក្លាយអ៊ុយក្រែនទៅជារដ្ឋដែលមានអរិភាពចំពោះរុស្ស៊ី ដោយប្រើប្រាស់ទីក្រុង កៀវ ជាឧបករណ៍ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ។

រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីបីខែមុន រហូតដល់គោលដៅទាំងអស់ត្រូវបានសម្រេច។ លោក​អះអាង​ថា ជំនួយ​របស់​លោកខាងលិច​ចំពោះ​ទី​ក្រុងកៀវ ​នឹង​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការរុស្ស៊ី​ទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រាប់ឲ្យអ៊ុយក្រែន ប្រគល់ទឹកដីឲ្យ រុស្ស៊ី ទៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អាមេរិក ពន្លឿន​ការ​ផ្ដល់​ជំនួយ​យោធា ៤​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម