Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយប្រកាសអាសន្ន ដោយសារសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

នាយករដ្ឋមន្ត្រីហុងគ្រីកាលពីថ្ងៃអង្គារទី២៤ខែឧសភា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឲ្យប្រទេសរបស់គាត់ ធ្វើការសម្រេចចិត្តបានឆាប់រហ័ស ឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ដែលបង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

This image has an empty alt attribute; its file name is Anti-terrorist_operation_in_eastern_Ukraine_War_Ukraine_26501713354-1024x588.jpg

ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនីហ្វេសប៊ុករបស់គាត់ លោក Viktor Orban និយាយថា រដ្ឋាភិបាលថ្មីរបស់គាត់ បានចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះ ព្រោះវាមិនអាចទាយទុកជាមុនបានទេថាតើ សង្រ្គាមនៅអ៊ុយក្រែននឹងបញ្ចប់ពេលណា។

លោក Orban បន្ថែមថា ព័ត៌មានលម្អិតនៃស្ថានភាពគ្រាអាសន្ន នឹងត្រូវប្រកាសនៅថ្ងៃពុធ។ វិធានការ​នេះ​គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ហើយ​វា​នឹង​ចូល​ជា​ធរមាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​ (ត្រូវនឹងថ្ងៃព្រហស្បតិ៍នៅ កម្ពុជា)។

This image has an empty alt attribute; its file name is f0c7a895-6473-4170-a111-576e73ba41ef-1024x576.jpg
នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban

លោក​បាន​សង្កត់​ធ្ងន់​ថា វា​មាន​សារសំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល ​ក្នុង​ការ​ចាត់​វិធានការ​ជា​បន្ទាន់ ​ដើម្បីឲ្យ​ប្រទេសនេះ ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដែល​កើត​ចេញ​ពី​សង្គ្រាម។

យោងតាមលោក Orban, វិបត្តិនេះបានគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសហុងគ្រី រួមជាមួយនឹងសេដ្ឋកិច្ច ហើយថា ប្រទេសហុងគ្រីគួរតែនៅក្រៅសង្រ្គាម។

គួរបញ្ជាក់ថា ហុងគ្រី ​ធ្លាប់​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​មិន​ទៀងទាត់ និង​ជំងឺ​កូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AA

ចុចអាន៖ រុស្ស៊ី ព្រមានពីការគំរាមកំហែង នៃការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម