ព័ត៌មានអន្ដរជាតិ
សេដ្ឋីអាយុ ៦៣ ឆ្នាំ រៀបការជាមួយក្មេងស្រីអាយុ ១៩ ឆ្នាំ ផ្អើល ឥណ្ឌូណេស៊ី (មានវីដេអូ)
មហាសេដ្ឋីអាយុ ៦៣ឆ្នាំម្នាក់ និងក្មេងស្រីអាយុ១៩ ឆ្នាំ បានសម្រេចចិត្តរៀបការជាមួយគ្នា នៅ West Java ប្រទេសឥណ្ឌូណេស៊ី ហើយរឿងនេះបានក្លាយជាប្រធានបទក្ដៅលើបណ្ដាញសង្គម។ ខណៈមានមតិរិះគន់ពីគម្លាតអាយុ និងល្បីថា ថ្លៃបណ្ណាការលើខាងស្រីគឺរាប់លាន។

បុរសពោះម៉ាយរូបនេះមានឈ្មោះថា Sondani ចំណែកកូនក្រមុំឈ្មោះ Barenti។ គូស្វាមីភរិយានេះ បានលាតត្រដាងរឿងរ៉ាវស្នេហាថា ពួកគេបានជួបគ្នាដំបូងក្នុងអំឡុងខែរ៉ាម៉ាដាន ក្នុងអំឡុងពេលធម្មយាត្រា នៅជ្វាកណ្ដាល ដោយសារតែស្នេហារវាងមនុស្សទាំងពីរ ពួកគេក៏បានសម្រេចចិត្តរៀបការ ក្រោយពីទាក់ទងគ្នា។

មហាសេដ្ឋីរូបនេះបានប្រគល់ថ្លៃបណ្ណាការដល់គ្រួសារនាងជាសាច់ប្រាក់ ៧០០លានរូពី, រថយន្ត, មាស និងគ្រឿងអលង្ការជាដើម។ គាត់ក៏មានបំណងនាំគ្រួសារ និងសាច់ញាតិខាងស្រី រហូតដល់ទៅ ១៦ នាក់ទៅកាន់ Umrah និងធ្វើ Hajj នៅ Makkah អារ៉ាប៊ីសាអូឌីត ផងដែរ។


យ៉ាងណាមិញ ទោះបីជាការរៀបការរបស់ពួកគេត្រូវបានគេមើលឃើញថា ដោយសារតែទឹកលុយក៏ដោយ។ ប៉ុន្តែបុរសនោះបានចេញមកជួយការពារនាង ហើយថា គ្រួសាររបស់នាង មិនដែលធ្វើការទាមទារអ្វីឡើយពីរូបគាត់៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នារីម្នាក់ ងប់ងុលនឹង Jimin ពេក រហូតវះកាត់មុខ ២០ ដង ឲ្យដូចកូរ៉េ (មានវីដេអូ)

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់