ព័ត៌មានអន្ដរជាតិ
ប្រទេសលោកខាងលិច និងរុស្ស៊ី តឹងសរសៃ ក ដាក់គ្នាជុំវិញសង្គ្រាមព័ត៌មាន នៅ អ៊ុយក្រែន
បណ្តាប្រទេសលោកខាងលិច និងរុស្ស៊ីបានតឹងសរសៃ ក ដាក់គ្នា និងបានចោទប្រកាន់គ្នាទៅវិញទៅមកនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) អំពីសង្គ្រាមព័ត៌មាន និងការវាយប្រហារតាមអ៊ីនធឺណិត ទាក់ទងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានរិះគន់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលខុសដើម្បីរំលោភសិទ្ធិមនុស្ស និងជម្លោះប្រេងឥន្ធនៈ ។ លោកស្រីបាននិយាយថា “រដ្ឋាភិបាលរុស្ស៊ីនៅតែបន្តបិទ រឹតបន្តឹង និងធ្វើឲ្យខូចការភ្ជាប់អ៊ីនធឺណិត ហើយផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត” ។
លោកស្រីបានបន្ថែមថា ទីក្រុងម៉ូស្គូក៏នៅតែបន្តបំភិតបំភ័យ និងចាប់ខ្លួនអ្នកកាសែតពីបទរាយការណ៍ការពិតអំពីសង្គ្រាមលុកលុយរបស់រុស្ស៊ីផងដែរ ។

ចំណែកឯកអគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិលោក Nicolas de Riviere ក៏បានចោទប្រកាន់រុស្ស៊ីដែរថាបានធ្វើការវាយលុកតាមប្រព័ន្ធអ៊ីនធឺណិតលើបណ្តាញផ្កាយរណប មួយម៉ោង មុនពេលទីក្រុងមូស្គូចូលលុកលុយអ៊ុយក្រែន ។
ភ្លាមៗនោះ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Vassily Nebenzia បានឆ្លើយតបនឹងការចោទប្រកាន់នេះវិញថា យុទ្ធនាការរបស់លោកខាងលិចក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងរៀបចំព័ត៌មានអំពីប្រទេសរុស្ស៊ីបានប្រព្រឹត្តទៅក្នុងទំហំ និងកម្លាំងដែលមិនធ្លាប់មានពីមុនមក ។

លោកបាននិយាយថា ការធ្វើទំនើបកម្មយោធារបស់លោកខាងលិចក្នុងសម័យឌីជីថលក៏កំពុងបង្កើនការគំរាមកំហែងនៃការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ផងដែរ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលដល់ខែទី ៤ ហើយ បន្ទាប់ពីទីក្រុងមូស្គូបើកការវាយលុកលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៧ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង