ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់បញ្ជាទិញវ៉ាក់សាំងអុតស្វា៤ម៉ឺនដូសដើម្បីត្រៀមខ្លួនជាមុន
ប្រទេសអាល្លឺម៉ង់បានបញ្ជាទិញវ៉ាក់សាំង Bavarian Nordic ចំនួន៤ម៉ឺនដូសដើម្បីត្រៀមចាក់អ្នកដែលបានឆ្លងជំងឺអុតស្វា ប្រសិនបើការផ្ទុះក្នុងប្រទេសមានស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមន្ត្រីកំពុងចាត់វិធានការផ្សេងៗដើម្បីទប់ស្កាត់ឥឡូវនេះ។
និយាយក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោក Karl Lauterbach បាននិយាយកាលពីថ្ងៃអង្គារ៍ថា វិធានការដូចជាការដាក់នៅដាច់ដោយឡែកក្នុងរយៈពេលហោចណាស់២១ថ្ងៃសម្រាប់អ្នកឆ្លងគឺគ្រប់គ្រាន់សម្រាប់ការទប់ស្កាត់។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/Vaccine-agianst-monkeypox1-1024x633.png)
«ប្រសិនបើការរាលដាលបន្ថែមទៀត យើងនឹងចង់ត្រៀមខ្លួនដែលអាចទៅរួចគឺចាក់វ៉ាក់សាំងដែលមិនទាន់ត្រូវបានណែនាំទេនៅពេលនេះ ប៉ុន្តែប្រហែលជាអាចចាំបាច់»។ លោក Lauterbach និយាយដោយយោងលើយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងសម្រាប់អ្នកឆ្លង។
លោកបានបន្តថា ការផ្ទុះនៃជំងឺអុតស្វាអាចត្រូវបានទប់ស្កាត់បាន ហើយមិនមានសញ្ញានៃការចាប់ផ្តើមណាមួយនៃការរាតត្បាតថ្មីឡើយ។ អន្តរាគមន៍ទាន់ពេលវេលាអាចការពារបានយ៉ាងរឹងមាំមិនឲ្យមេរោគឆ្លងក្នុងសហគមន៍។
លោក Lothar Wieler ប្រធានវិទ្យាស្ថាន Robert Koch សម្រាប់ជំងឺឆ្លងប្រទេសអាល្លឺម៉ង់បាននិយាយថា រហូតដល់ពេលនេះមានករណីជំងឺអុតស្វា៥ត្រូវបានចុះបញ្ជីនៅអាល្លឺម៉ង់។
កាលពីថ្ងៃចន្ទ មន្ត្រីអង្គការសុខភាពពិភពលោកបានចេញសេចក្តីណែនាំស្រដៀងគ្នាដោយនិយាយថា ការផ្ទុះមិនតម្រូវឲ្យមានការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំឡើយ ពីព្រោះវិធានការការពារដូចជា អនាម័យល្អ និងឥរិយាបថរួមភេទសុវត្ថិភាពនឹងជួយទប់ស្កាត់ការរីករាលដាលបាន។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/Vaccine-agianst-monkeypox.png)
អង្គការសុខភាពពិភពលោកបានចុះបញ្ជីពីករណីជំងឺអុតស្វាដែលបានបញ្ជាក់ និងសង្ស័យចំនួន២៥០ហើយជាមួយនឹងភូមិសាស្ត្ររាលដាលគឺខុសប្លែកសម្រាប់ជំងឺដែលកើតមានភាគច្រើនបំផុតនៅអាហ្វ្រិកខាងលិច និងកណ្តាល ប៉ុន្តែកម្រកើតមានកន្លែងផ្សេងណាស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត