ព័ត៌មានអន្ដរជាតិ
២សំណួរ ស្ថានទូតរុស្ស៊ី ឆ្លើយច្បាស់ៗ លែងទុកឲ្យឆ្ងល់
នៅព្រឹកថ្ងៃពុធទី២៥ខែឧសភានេះ ស្ថានទូតរុស្ស៊ី បានរៀបចំសន្និសីទកាសែតជាថ្មីម្តងទៀត ឲ្យអ្នកសារព័ត៌មានសាកសួរទាក់ទិញនឹងស្ថានភាពនាពេលបច្ចុប្បន្ន។

ក្នុងនោះ កម្ពុជាថ្មី ក៏បានសួរចំនួន២សំណួរផងដែរ ហើយខាងស្ថានទូតរុស្ស៊ី បានឆ្លើយបំភ្លឺយ៉ាងច្បាស់ៗ។
សំណួរទី១៖ ក្នុងសុន្ទរកថាទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា លោកមានឆន្ទៈ ជួបជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែទទួលស្គាល់ថា មានរឿងពិបាកក្នុងការរៀបចំកិច្ចពិភាក្សា។ តើប្រធានាធិបតីរុស្ស៊ី មានឆន្ទៈឬបើកចំហដើម្បីនិយាយដោយផ្ទាល់ជាមួយលោកប្រធានាធិបតី Zelensky ដែរឬទេ? បើអាចទៅរួច តើកិច្ចពិភាក្សានឹងរៀបចំនៅកន្លែងណា និងពេលណា?
ចម្លើយ៖ មានក្របខណ្ឌចរចាទ្វេភាគីរួចហើយ រវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ។ បច្ចុប្បន្ននេះ ដំណើរការចរចានៅក្នុងយន្តការនោះ ត្រូវជាប់គាំង ដោយសារវិធីសាស្រ្តរបស់ទីក្រុង កៀវ ដែលមានបំណងពង្រឹងជំហររបស់ខ្លួន ស្របតាមការណែនាំរបស់លោកខាងលិច។
ខ្ញុំសូមរំលឹកថា នៅថ្ងៃទី ២៩ ខែមីនា ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ភាគីអ៊ុយក្រែនបានបញ្ជូនសំណើជាលាយលក្ខណ៍អក្សរលើកដំបូងរបស់ខ្លួន ដោយមានហត្ថលេខាមេដឹកនាំនៃគណៈប្រតិភូរបស់ខ្លួន។

រុស្ស៊ីបានចាត់ទុកសំណើទាំងនោះជាសញ្ញាវិជ្ជមាន និងបានយកធ្វើជាមូលដ្ឋាន ថ្វីបើពួកគេចាំបាច់ត្រូវពន្យល់បន្ថែម ដើម្បីឈានដល់ការឯកភាពគ្នាក៏ដោយ។
កង្វះចំណាប់អារម្មណ៍របស់អាជ្ញាធរអ៊ុយក្រែន ក្នុងការដោះស្រាយដោយសន្តិវិធី បានលាតត្រដាងយ៉ាងច្បាស់។ កិច្ចចរចាររុស្ស៊ី-អ៊ុយក្រែនកំពុងធ្លាក់ទឹក។ ការលើកឡើងរបស់អ្នកនយោបាយអ៊ុយក្រែន បានបង្ហាញអំពីការមិនចង់បន្តកិច្ចចរចាអ្វីឡើយ។
ជាឧទាហរណ៍ កាលពីថ្ងៃទី ៤ ខែឧសភា លោក Vladimir Zelensky បាននិយាយថា គាត់មិនឃើញអនាគតសម្រាប់កិច្ចពិភាក្សានោះទេ។ លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ក៏ដូចជាលោក Alexey Danilov បានច្រានចោលឱកាសនៃសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី។
សំណួរទី២៖ តើសេដ្ឋកិច្ចរុស្ស៊ីអាចទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិចបានទេ បើទោះជាក្រុមហ៊ុនបរទេសជាង ៣០០ បានបិទទ្វារ ហើយមនុស្សរាប់ពាន់នាក់កំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ការងារ?
ជាការពិតណាស់ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានប្រើប្រាស់ដោយលោកខាងលិច ជាលេសដើម្បីដាក់ការរឹតបន្តឹងជាច្រើនប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាស្ថាប័ន និងបុគ្គលរបស់ខ្លួនផងដែរ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងបណ្តាប្រទេស EU មិនបានលាក់បាំងទេថា គោលដៅរបស់ពួកគេ គឺដើម្បីច្របាច់ក សេដ្ឋកិច្ចរបស់យើងដោយធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែង និងរារាំងការអភិវឌ្ឍន៍រីកចម្រើនរបស់រុស្ស៊ី។

ការរឹតបន្តឹងសេដ្ឋកិច្ចខុសច្បាប់ពីលោកខាងលិច ពិតជាប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ីមែន។ ពួកគេក៏រំខានផងដែរដល់ពាណិជ្ជកម្ម ភស្តុភារ និងខ្សែសង្វាក់ហិរញ្ញវត្ថុ ធ្វើឲ្យសន្តិសុខស្បៀងកាន់តែយ៉ាប់យ៉ឺន បន្ថែមពីលើឥទ្ធិពលដែលបណ្តាលមកពីការគណនាខុសរបស់លោកខាងលិច ផលប៉ះពាល់ធម្មជាតិ និងជំងឺរាតត្បាតកូវីដ-១៩។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីកំពុងដោះស្រាយដោយទំនុកចិត្ត ជាមួយនឹងបញ្ហាប្រឈមខាងក្រៅ ដោយសារគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមានការទទួលខុសត្រូវក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ និងការសម្រេច និងដំណោះស្រាយចិត្តជាប្រព័ន្ធ ដើម្បីពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ច បច្ចេកវិទ្យា និងសន្តិសុខស្បៀងរបស់ខ្លួន។
យោងតាមសេវាស្ថិតិរដ្ឋសហព័ន្ធបានបង្ហាញថា ពីខែមករាដល់ខែមីនាឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីបានកើនឡើង ៣,៧%។ អតិផរណាកំពុងធ្លាក់ចុះបន្តិចម្តងៗ ចាប់ពីចុងខែកុម្ភៈមក ហើយនៅដើមខែមីនាមាន ២,២២% ចុះមក ០,០៥% នៅថ្ងៃទី៧ ដល់១៣ខែឧសភា។ សមត្ថភាពនៃប្រព័ន្ធថវិកាបន្តពង្រីក។ ក្នុងខែមករាដល់ខែមេសា អតិរេកថវិការួមបានឈានដល់ ២.៧ ទ្រីលានរូប្លិ៍ល។

ស្របពេលក្រុមហ៊ុនលោកខាងលិច បានចាកចេញពីប្រទេសរបស់យើង ក្រុមហ៊ុនផលិតកម្មរុស្ស៊ីកំពុងបំពេញទីផ្សារក្នុងស្រុកជាបណ្តើរៗ រួមមានទំនិញសំខាន់ៗ ឧបករណ៍ឧស្សាហកម្ម និងសេវាកម្ម គ្រឿងសំណង់ និងកសិកម្ម។
ការប្រមូលផលដ៏ល្អ ត្រូវបានរំពឹងទុកនៅឆ្នាំនេះ ជាមួយនឹងការប៉ាន់ស្មានបឋមរបស់អ្នកជំនាញថា គ្រាប់ធញ្ញជាតិនឹងឈានដល់ ១៣០លានតោន រួមទាំងស្រូវសាលី ៨៧លានតោនផងដែរ។ ប្រសិនបើរឿងនេះកើតឡើងមែននោះ ការប្រមូលផលគ្រាប់ធញ្ញជាតិដែលបានព្យាករណ៍ នឹងឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររុស្ស៊ី៕
អត្ថបទ៖ Vann Vann
ចុចអាន៖ ប្រទេសមួយប្រកាសអាសន្ន ដោយសារសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ